នៅថ្ងៃនេះ ក្រុមហ៊ុន HMD Global ទើបតែបានបង្ហាញនូវទូរស័ព្ទ Nokia ចំនួន 2 ម៉ូដែលបន្ថែមទៀតហើយ ដែលទាំងនេះ មិនមែនជាស្មាតហ្វូននោះទេ គ្រាន់តែជាទូរស័ព្ទដែលមានតម្លៃធូរថ្លៃប៉ុណ្ណោះ។ ទូរស័ព្ទទាំងពីរនេះគឺម៉ូដែល Nokia 220 4G និង Nokia 105 (2019)។ ទូរស័ព្ទស៊េរីថ្មីទាំងពីរ ត្រូវបានគេដឹងថា នឹងមានលក់នៅលើទីផ្សារកម្ពុជា ឆាប់ៗនេះហើយ។
1. ម៉ូដែល Nokia 220 4G
Nokia 220 4G គឺជា Version ជំនាន់ថ្មីរបស់ម៉ូដែល ដើមដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2014 ប៉ុន្តែវាមិនមានទម្រង់ដូចគ្នាទៅនឹងម៉ូដែលជំនាន់មុននោះទេ។ ទូរស័ព្ទ Nokia 220 4G នេះ មានតួខ្លួនកោង និងងាយស្រួលក្នុងការកាន់ប្រើប្រាស់ថែមទៀត។ វាធ្វើការផលិតឡើងចេញពីប៉ូលីកាបោន និងវាក៏មានឡូហ្គោ 4G នៅផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះផងដែរ។
ទូរស័ព្ទនេះ មានអេក្រង់ទំហំ 2.4-inch QQVGA display, 16MB RAM និងម៉េមូរីទំហំ 24MB ដំណើរការនូវ Feature OS និងកាមេរ៉ា VGA នៅផ្នែកខាងក្រោយជាមួយនឹង LED Flash។ ទូរស័ព្ទនេះ មានភ្ជាប់ជាមួយនឹង MP3 player, FM radio ដែលបើកប្រើប្រាស់បានដោយមិនចាំបាច់ប្រើប្រាស់នូវកាសស្តាប់នោះទេ វាក៏មាន Bluetooth 4.2 និងរន្ធកាសស្តាប់ 3.5mm audio jack ថែមទៀតផង។ Nokia 220 4G នេះប្រើប្រាស់ស៊ីមពីរប្រភេទ nano និង Micro ផងដែរ និងមានប្រភេទស៊ីមមួយ (nano) ផងដែរ។
ក្រុមហ៊ុន Nokia នៅមិនទាន់មានបញ្ជីរបស់ 4G bands ដែលទ្រទ្រង់សម្រាប់ VoLTE calls នោះទេ ប៉ុន្តែវាទ្រទ្រង់សម្រាប់ 900 និង 1800 2G EU bands ។ វាមានការបញ្ជាក់ថា នឹងមិនទ្រទ្រង់ទៅលើ 3G ដូចនេះប្រសិនបើវាមិនមាន 4G network ទេនោះ វាក៏នៅតែប្រើប្រាស់ 2G ។ វាក៏មានភ្ជាប់ជាមួយនឹង internet browser (Opera Mini)និងតម្លើងជាស្រេចជាមួយនឹង Facebook និង Twitter រួមជាមួយនឹងហ្គេមពស់ជំនាន់ថ្មីផងដែរ។ Nokia 220 4Gនេះមានថាមពលថ្មដោះបានទំហំ 1200mAh និងអាចបញ្ចូលថាមពលថ្មតាមរយៈរន្ធដោត MicroUSB port។ វាអាចប្រើប្រាស់បាន 27 ថ្ងៃ (ទុកចោល) និងការនិយាយគ្នាបាន 6.3 ម៉ោង។ ទូរស័ព្ទនេះ មានពណ៌ខ្មៅ និងពណ៌ខៀវ ហើយវាមានទម្ងន់ 86.5 ក្រាម និងមានវិមាត្រ 121.3 x 52.9 x 13.4 millimeters ។ សម្រាប់តម្លៃរបស់វាគឺនៅមិនទាន់ប្រកាសបង្ហាញនៅឡើយទេ។
1. ម៉ូដែល Nokia 105 (2019)
Nokia 105 2019 គឺជាម៉ូដែលជំនាន់ទី 4 របស់ Nokia 105 ។ វាបង្ហាញខ្លួនបន្ទាប់ពីម៉ូដែលឆ្នាំ 2017 ហើយវាមានការរក្សានូវការឌីស្សាញដូចមុនដែរ ប៉ុន្តែវាមានកម្ពស់ខ្ពស់ជាងមុនបន្តិចផងដែរ។ តួខ្លួនរបស់វា គឺធ្វើការផលិតចេញពីប៉ូលីកាបោន និងធន់ក្នុងការជ្រុះធ្លាក់ថែមទៀត។ សម្រាប់ keys របស់វាងាយស្រួលចុចមែនទែន។ អេក្រង់របស់វាមានទំហំ 1.77-inches និងប្រភេទ QQVGA ថែមទៀត។ វាមានរ៉េម 4MB និងម៉េមូរីទំហំ 4MB (ការរក្សាទុកនូវ 2000 បញ្ជីឈ្មោះ និងសារ 500) ហើយវាក៏ដំណើរការនូវកម្មវិធី Nokia Series 30+ software ថែមទៀត។
ទូរស័ព្ទថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹង FM radio, 3.5mm audio jack និងភ្លើង flashlight ថែមទៀត។ ថាមពលថ្មរបស់វា គឺមានទំហំ 800mAh ដែលដូចគ្នាទៅនឹងម៉ូដែលឆ្នាំ 2017 ហើយវាបញ្ចូលថាមពលថ្មតាមរយៈ MicroUSB port ។ ក្រុមហ៊ុន HMD Global និយាយថា វាអាចនិយាយបាន 14.4 ម៉ោង និងទុកចោលបាន 25.8 ថ្ងៃ។ Nokia 105 មាន 3 ពណ៌គឺពណ៌ខៀវ ផ្កាឈូក និងខ្មៅ។ សម្រាប់តម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕