no-alternative title
no-alternative title

Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

យោងតាមព័ត៌មានចុងក្រោយ គឺបាននិយាយថា ព្រឹត្តិការណ៍ Honor 50 series នឹងរៀបចំឡើងនៅថ្ងៃទី 16 ខែមិថុណា វេលាម៉ោង 19:30 នាទីល្ងាច។ នៅថ្ងៃនេះ អ្នកតំណាងរបស់ស្មាតហ្វូននេះគឺលោក Gong Jun ក៏បានចេញមកបង្ហាញខ្លួនជាផ្លូវការណ៍ផងដែរ។ ស្មាតហ្វូន Honor 50 Series នេះ ពិតជាត្រៀមខ្លួនរួចហើយក្នុងការប្រកាសបង្ហាញវត្តមានជាផ្លូវការនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ ក៏មានរបាយការណ៍ជាច្រើនដែលនិយាយថា ស្មាតហ្វូន Honor ជាច្រើនទៀតនឹងបង្ហាញខ្លួនផងដែរ។ ស្មាតហ្វូន Honor 50SE និង Honor X20 SE នឹងមានបន្ទះឈីប  Dimensity 900និង Dimensity 700។ នៅក្នុងការទម្លាយនៅលើ  Weibo នេះ ស្មាតហ្វូនHonor 50SE និង Honor X20 SE នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន  Honor 50 series រួមជាមួយនឹងស្មាតហ្វូន  Honor Play 20 ផងដែរ។ ស្មាតហ្វូន Honor 50 SE, Honor 50 និង  Honor 50 Pro គឺមានកម្រាស់ស្តើង និងស្រាលបំផុតក្នុងការប្រើប្រាស់។

ស្មាតហ្វូននេះនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា66W fast charge ផងដែរ។ ស្មាតហ្វូន Pro+ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 100W fast charging ។ដូចអ្វីដែលយើងបានដឹងហើយនោះ ស្មាតហ្វូន  Honor 50 series នឹងមាន 3 ពណ៌ក្នុងការជ្រើសរើស។  ស្មាតហ្វូននេះមានបច្ចេកវិទ្យា G matte technology និងកាមេរ៉ា 3 គ្រាប់ 1+2 dual-ring នៅខាងក្រោយ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាប្រភេទ periscope, outsole main camera និង ultra-wide angle ។ ក្រុមហ៊ុន Honor ប្រកាសថា ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន Honor 50 series នេះនឹងមានបន្ទះឈីប  Qualcomm Snapdragon 778G chip ។

ស្មាតហ្វូន Honor Play 5 ក៏បង្ហាញខ្លួននៅលើទីផ្សារកាលពីខែមុននេះផងដែរ ស្មាតហ្វូននេះ មានបន្ទះឈីប  Dimensity 800U និងបច្ចេកវិទ្យា 66W fast charging ។ ស្មាតហ្វូន Honor Play 20 នឹងក្លាយជាស្មាតហ្វូនត្រកូល Play ទី 2 របស់ក្រុមហ៊ុន Honor ។ នេះមានន័យថា ក្រុមហ៊ុន Honor បញ្ចេញនូវស្មាតហ្វូនត្រកូល Play បានពីរម៉ូឌែលហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន