no-alternative title
no-alternative title

Sony បាននឹងកំពុងតែធ្វើការលើសិនស័រ 100MP សម្រាប់ប្រើប្រាស់ជាមួយស្មាតហ្វូនថ្នាក់កណ្តាលហើយ

នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន Sony បាននឹងកំពុងតែធ្វើការនៅលើសិនស័រកាមេរ៉ាដំបូងបំផុតដែលមានទំហំ 100MP ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយនេះ នៅមិនទាន់បានបញ្ចេញនូវនូវព័ត៌មានស៊ីជម្រៅពីសិនស័រទំហំ 100MP នេះនៅឡើយទេ។ យោងតាមការទម្លាយចេញរបស់ Digital Chat Station ដែលមានប្រភពចេញពីប្រទេសចិននោះ គឺបាននិយាយថ សិនស័រថ្មីនេះ គឺមិនមែនប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតនោះទេ គឺប្រើប្រាស់សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលប៉ុណ្ណោះ។ សូមជំរាបថា ក្រុមហ៊ុន Sony ពេលនេះ បានក្លាយជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាកាមេរ៉ាសម្រាប់ក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះមានដូចជា Apple និង Google ជាដើម។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយរូបនេះបានបន្ថែមថា សិនស័រ 100MP គឺជាបច្ចេកវិទ្យាថ្មីមួយដែលស្ថិតនៅក្នុងផ្នែកនៃសិនស័រ Sony’s IMX8 series ផងដែរ។ ជាមួយនិងគ្នានេះ ក្រុមហ៊ុន Sony ក៏បានបញ្ជាក់ពីការធ្វើការងារនៅលើសិនស័រ IMX9 Series ដែលជាបច្ចេកវិទ្យាថ្មីផងដែរ។ យ៉ាងណាមិញជាមួយនិងការបែកធ្លាយនេះ គឺនៅមិនទាន់មានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលណា ដែលនឹងបំពាក់ជាមួយនិងសិនស័រថ្មី 100MP នេះនៅឡើយទេ។ សូមជំរាបថា IMX8 Series គឺបានបង្ហាញវត្តមានជាមួយនិងកាមេរ៉ាទំហំ 54MP 1/1.49 IMX800 sensor ដែលពេលនេះ គឺប្រើប្រាស់នៅលើ Honor 70 series។ 

បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ក៏បានរាយការណ៌ថា Sony’s IMX9 series គឺនឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP IMX989 Sensor ដែលមានទំហំ 1-inch ហើយអាចនឹងមានការបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 12 Ultra នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែបើមើលមកសិនស័រទំហំ 100MP នេះវិញ ក្រុមហ៊ុន Sony មានគោលដៅយកឈ្នះសិនស័ររបស់ក្រុមហ៊ុន Samsung ដែលទើបតែបង្ហាញចេញនូវសិនស័រទំហំ 200MP ISOCELL HP3 sensor កាលពីពេលថ្មីៗនេះ។  សូមជំរាបថា ក្រុមហ៊ុន Motorola ទើបតែទម្លាយថា ខ្លួននឹងបង្ហាញចេញនូវស្មាតហ្វូនដែលមានសិនស័រកាមេរ៉ាទំហំ 200MP ISOCELL HP1 នៅខែក្រោយនេះហើយ។ មួយវិញទៀតថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sony ក៏ធ្លាប់បានបញ្ជាក់ថា កាមេរ៉ាស្មាតហ្វូន នឹងអាចយកឈ្នះកាមេរ៉ា DSLR នៅប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន