no-alternative title
no-alternative title
no-alternative title
no-alternative title

Apple កំពុងតែធ្វើការនៅលើអេក្រង់ OLED សម្រាប់ iPad Pro ហើយគ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ 2024

មានពាក្យចចាមអារ៉ាមអស់រយៈពេលជាយូរណាស់មក ហើយដែលនិយាយពីក្រុមហ៊ុន Apple នឹងប្រ់ប្រាស់អេក្រង់ OLED ទៅលើ iPad Series។ នៅពេលនេះ មានដំណឹងថ្មីពីរឿងនេះទៀតហើយ ដោយនិយាយថា ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការងារទៅលើគំរូ iPad Pro ដែលប្រើប្រាស់នូវអេក្រង់ OLED ហើយ។ គួរបញ្ជាក់ថា កន្លងមក ក៏មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅ Cupertino គឺមានបញ្ជាទិអេក្រង់ជាច្រើនពីសម្រាប់ iPad រប ស់ខ្លួន ដែលអេក្រង់ទាំងនេះគឺជារបស់ Samsung និង LG។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ទំហំអេក្រង់ទាំងនេះ មានដូចជា ទំហំ 11 អ៊ីង និងទំហំ 12.9 អ៊ីងសម្រាប់ប្រើប្រាស់ជាមួយ iPad Pro ហើយផលិតផលថ្មីនេះ គឺត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅឆ្នាំ 2024 ខាងមុខ។ បើតាមរបាយការណ៌ ETNews report, បាននិយាយថា ក្រុមហ៊ុនផលិត iPhone នេះ គឺមានគម្រោងនៅក្នុងការផលិតចេញនូវគំរូ iPad Pro ជាមួយនិងកញ្ចក់ OLED ដែលមានប្រភពចេញពីក្នុងស្រុកផងដែរ។ 

របាយការណ៌ខាងលើបានបន្ថែមថា ថេប្លេតជំនាន់ក្រោយទាំងនេះ ត្រូវបានគេរំពឹងថា នឹងមានការឌីស្សាញថ្មី ហើយនិងមានការបន្ថយទម្ងន់កាន់តែស្រាលជាងមុន និងមានសមត្ថភាពអាចបង្ហាញនចេញនូវរូបភាពដែលមានគុណភាពខ្ពស់ ហើយកាន់តែប្រសើរឡើងជាងម៉ូដែលមុនៗផងដែរ។ ជាមួយគ្នានេះសម្រាប់ការផ្លាស់ប្តូរមកប្រើប្រាស់បន្ទះ OLED ក៏មានការបញ្ជាក់ថា Apple នឹងប្រើដំណើរការបច្ចេកវិទ្យាថ្មី Dry etching process ជាលើកដំបូងបំផុតទៅលើការផលិត iPad នេះផងដែរ ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ

ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន
គូប្រជែង Toyota Camry មកពីចិន ជិះ 100KM ស៊ីសាំងតែ 2L ប៉ុណ្ណោះ!

គូប្រជែង Toyota Camry មកពីចិន ជិះ 100KM ស៊ីសាំងតែ 2L ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីទំនើបនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីទំនើបនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan Leaf ស៊េរីថ្មី ផ្លាស់ប្តូរថ្មីទាំងស្រុង ឡូយជាងមុន ទំនើបជាងមុន ជិះបានឆ្ងាយជាងមុន!

ឡានអគ្គិសនី Nissan Leaf ស៊េរីថ្មី ផ្លាស់ប្តូរថ្មីទាំងស្រុង ឡូយជាងមុន ទំនើបជាងមុន ជិះបានឆ្ងាយជាងមុន!

ដោយ ប៉េងលីន