no-alternative title
no-alternative title

នៅសុខៗ Samsung ប្រកាសរៀបចំព្រឹត្តិការណ៍ Galaxy Unpacked ថ្មីមួយទៀតនៅថ្ងៃទី 20 ខែតុលានេះ គឺពិតជាភ្ញាក់ផ្អើលមែនទែន

នៅថ្ងៃនេះ មានព័ត៌មានថ្មីមួយដែលពិតជាភ្ញាក់ផ្អើលមែនទែនសម្រាប់ហ្វេនៗរបស់ក្រុមហ៊ុន Samsung ដោយសារតែក្រុមហ៊ុននេះបានចេញមកប្រកាសថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked ថ្មីមួយទៀតនៅថ្ងៃទី 20 ខែតុលានេះ ក្រោយពេលដែលក្រុមហ៊ុន Google បង្ហាញវត្តមានរបស់ Pixel 6 series បានមួយថ្ងៃ។ ជាមួយនឹងដំណឹងថ្មីនេះ គឺក្រុមហ៊ុន Samsung មិនបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញអ្វីអោយពិតប្រាកដនោះទេ ដោយក្រុមហ៊ុនេះ គ្រាន់តែនិយាយថា នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ខ្លួននឹងនាំមកនូវបទពិសោធន៍ថ្មី តាមរយៈបច្ចេកវិទ្យាកាន់តែសំបូរបែប។

ជាមួយនឹងវីដេអូចំនួន 12 វិនាទី ដែលបានផុសដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ គឺមិនបានបញ្ជាក់ថា នឹងចង់បង្ហាញអ្វីអោយជាក់លាក់នោះទេ គេបានឃើញត្រឹមតែ App icons ប៉ុណ្ណោះ។ មានការសង្ស័យថា ក្រុមហ៊ុននេះ អាចបង្ហាញពីកម្មវិធីថ្មីរបស់ខ្លួន One UI ដែលមានការផ្អែកលើ Android 12 ដូចបណ្តាក្រុមហ៊ុនចិនមួយចំនួនបានប្រកាសកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ទាក់ទងនឹងព្រឹត្តិការណ៍នេះ ក៏មានពាក្យចចាមអារ៉ាមថ្មីជាច្រើន បាននិយាយដែរថា ក្រុមហ៊ុនស្មាតហ្វួនរបស់កូរ៉េខាងត្បូងមួយអាចនឹងប្រកាសចេញនូវជម្រើសពណ៌ថ្មីបន្ថែមទៀតសម្រាប់ Galaxy Z Flip3 ឬក៏ការបង្ហាញវត្តមានរបស់ផលិតផលសម្រាប់គេហដ្ឋានដែលស្ថិតនៅក្នុងត្រកូល Bespoke series របស់ខ្លួនក៏ថាបាន។ មួយវិញទៀត អាចជាការបង្ហាញវត្តមានរបស់ Galaxy S21 FE ផងដែរ ដោយសារតែរបាយការណ៍កន្លងមកធ្លាប់បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍ Galaxy Unpacked ដែលក្រុមហ៊ុនគ្រោងនឹងធ្វើនៅចុងខែធ្នូ ឬដើមខែមករាឆ្នាំ 2022។ 

ទោះជាយ៉ាងណា ព័ត៌មានទាំងនេះគ្រាន់តែជាការប៉ាន់ស្មាតហ្វូននោះទេ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយហើយ ដូច្នេះ យើងមិនចាំបាច់រង់ចាំយូរទៀតទេ ក្នុងការចង់ដឹងថា ក្រុមហ៊ុន Samsung នឹងបង្ហាញអ្វី? ព្រឹត្តិការណ៍ Galaxy Unpacked ថ្មីនេះ នឹងចាប់ផ្តើមនៅម៉ោង 10AM ET នាថ្ងៃទី 20 ខែតុលា នេះហើយ នឹងមានការផ្សាយផ្ទាល់តាមរយៈការlive-streamed លើ Samsung's official website និង YouTube channel ដែលជាគេហរទំព័រផ្លូវការរបស់ក្រុមហ៊ុនតែម្តង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន