no-alternative title
no-alternative title
no-alternative title

ផ្ទាំងរូបភាពនៃការកក់ទៅលើស្មាតហ្វូន Samsung Galaxy S23 Series ត្រូវគេទម្លាយនៅលើអ៊ីនធឺណិតហើយ

នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Flagship series ចុងក្រោយបំផុតរបស់ខ្លួន ហើយស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះផងដែរ។ នៅក្នុងរយៈពេលប៉ុន្មានកន្លងទៅនេះ អ្នកទម្លាយបច្ចេកវិទ្យា @evleaks បានចែករំលែករូបភាពផ្សព្វផ្សាយនៃការ pre-order ចំនួន 2 របស់ស្មាតហ្វូន Samsung Galaxy S23 series។

នៅក្នុងរូបភាពផ្សព្វផ្សាយនេះមិនបានទម្លាយច្រើនអំពីស្មាតហ្វូន series នេះទេ។ នៅក្នុងរូបភាពផ្សព្វផ្សាយទី 1 យើងអាចមើលឃើញនូវស្មាតហ្វូន Galaxy S23 និង  Galaxy S23+ ប្រើប្រាស់នូវកាមេរ៉ាផ្សេងគ្នានៅផ្នែកខាងក្រោយ។ សម្រាប់ស្មាតហ្វូនGalaxy S23 គឺមានពណ៌ត្នោត Beige ហើយស្មាតហ្វូន Galaxy S23+ គឺមានពណ៌ផ្កាឈូក។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រូបភាពផ្សព្វផ្សាយទី 2 នេះគឺជាការផ្សព្វផ្សាយរបស់ស្មាតហ្វូន  Samsung Galaxy S23 Ultra។ ស្មាតហ្វូននេះ មើលទៅមិនមានអ្វីដែលខុសប្លែកគ្នាពីស្មាតហ្វូន Galaxy S22 Ultra នោះទេ បើមើលទៅលើការឌីស្សាញស្មាតហ្វូននេះ។ បន្ថែមពីលើ S Pen នោះ រូបភាពផ្សព្វផ្សាយនេះក៏ទម្លាយជាមួយនឹងពណ៌ Botanic Color green ថ្មីផងដែរ។ នេះប្រហែលជាមិនមែនជាព័ត៌មានថ្មីអំពីស្មាតហ្វូន Series នេះទេ។

របាយការណ៍នាពេលថ្មីៗនេះ ទម្លាយថា ស្មាតហ្វូន Samsung Galaxy S22 series មិនអាចឈានដល់គោលដៅរបស់ក្រុមហ៊ុន Samsung ដែលកំណត់ដល់ទៅ 30 លានគ្រឿងនោះទេ។ ហេតុផលនោះ គឺដោយសារតែការលក់មិនបានល្អនោះទេ ទៅលើស្មាតហ្វូន Galaxy S22 Flagship ។ សម្រាប់ហេតុផលនេះ ក្រុមហ៊ុន Samsung ក៏មិនកំណត់គោលដៅខ្លាំងទៅលើស្មាតហ្វូន Galaxy S23 series នោះទេ។ មានរបាយការណ៍ជាច្រើនទម្លាយថា ក្រុមហ៊ុននឹងមិនបង្កើនទៅលើតម្លៃរបស់ស្មាតហ្វូន Galaxy S23 series ។ ដើម្បីទាក់ទាញអោយមានអ្នកប្រើប្រាស់កាន់តែច្រើននោះ ក្រុមហ៊ុននេះ នឹងធ្វើការផ្លាស់ប្តូរទៅលើយុទ្ធសាស្រ្តនៃស្មាតហ្វូនរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ នឹងផ្តោតទៅលើការបង្កើនទៅលើសមត្ថភាពនសបន្ទះឈីប ដើម្បីប្រកួតប្រជែងជាមួយនឹង iPhone ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន