no-alternative title
no-alternative title
no-alternative title

Apple នឹងបង្កើននូវការផលិត iPhone នៅក្នុងប្រទេសឥណ្ឌា អោយបាន 25% នៅក្នុងឆ្នាំ 2025

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីលោក Piyush Goyal ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសឥណ្ឌា ដែលមានប្រសាសន៌កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការបង្កើនទៅលើការផលិតស្មាតហ្វូន iPhone ជាសកលរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាដល់ទៅ 25% ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងតែផលិតនូវស្មាតហ្វូន iPhones ចន្លោះពី 5-7% នៅក្នុងប្រទេសនេះ នេះបើតាមការបញ្ជាក់របស់លោក Goyal ។

លោក Goyal បានសរសើរទៅលើការបោះជំហាននេះថា គឺជារឿងជោគជ័យមួយផ្សេងទៀតសម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ បើទោះបីជាមានការប្រកាសនេះក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានធ្វើការបដិសេដទៅលើការអធិប្បាយនេះ។ ការពង្រីកនេះ គឺបន្ទាប់ពីមានការរៀបចំនូវការតម្លើងស្មាតហ្វូន iPhone 14 របស់ខ្លួនរបស់ Apple នៅក្នុងប្រទេសឥណ្ឌា ហើយនេះ គឺជាលើកដំបូងបំផុតដែលក្រុមហ៊ុននេះបានផលិតនូវស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតនេះនៅក្នុងប្រទេសនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple បានធ្វើការផលិតស្មាតហ្វូន iPhones នៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ 2017 ប៉ុន្តែ គឺផ្តោតទៅលើម៉ូឌែលជំនាន់មុនៗ។ ស្មាតហ្វូនជាច្រើនបានផលិតនៅក្នុងរោងចក្រ Foxconn របស់តៃវ៉ាន់ ហើយវាមានរោងចក្រនៅក្នុងតំបន់ Sriperumbudur។ នៅក្នុងការព្យាករណ៍ចេញពីអ្នកវិភាគជាច្រើនរបស់ JPMorgan បាននិយាយថា ក្រុមហ៊ុន Apple អាចផលិតនូវស្មាតហ្វូន iPhones សម្រាប់ទីផ្សារសកលដល់ទៅ 25% នៅក្នុងប្រទេសឥណ្ឌានៅត្រឹមឆ្នាំ 2025 នេះ។ នេះគឺជាដំណឹងដ៏ល្អនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ខណៈពេលដែលក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយដែលផ្តល់នូវទីផ្សារបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន