BMW X5 និង X6 ស៊េរីឆ្នាំ 2024 ចេញផ្លូវការណ៍ហើយដោយបំពាក់ម៉ាស៊ីន Mild-Hybrid Engine ដែលមានកំលាំង 483HP-PHEV

ក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើប BMW ទើបតែបានប្រកាសចេញរថយន្ត SUV ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល BMW X5 និង X6 ដែលមានការកែប្រែលើការឌីស្សាញរូបរាងមួយចំនួន ប៉ុន្តែ រក្សាអត្តសញ្ញាណ BMW ដដែល គឺផ្នែកប៉ាដាខាងមុខមានរាងជាលេខ 8 រំលេចជាមួយដែលអ៊ីណុកឆ្នូតៗបញ្ឈរហៅថា  kidney grilles Design។

សម្រាប់ម៉ូដែល BMW X5 មានជម្រើសពីរគឺ sDrive40i និង xDrive40i ចំនែក MBW X6 មានតែមួយជម្រើសប៉ុណ្ណោះ គឺ xDrive40i។ រថយន្តស៊េរីថ្មីឆ្នាំ 2024 ទាំងពីរនេះបានបំពាក់នូវម៉ាស៊ីនថ្មីរបស់ BMW ជាប្រភេទ 3.0-lite turbocharged inline-6។ បន្ថែមពីនេះពួកវាក៏មានជំនួយពីអាគុយប្រភេទ Mild-Hybrid កំលាំង 48-volt រួមជាមួយម៉ូទ័រអគ្គីសនីមួយដែលផលិតថាមពលបាន 12hp (9kW) និងកំលាំងបង្វិល 147 pound-feet ឬ 199Nm។ ហើយបើសរុបទាំងកំលាំងម៉ាស៊ីន និងកំលាំងអាគុយ Hybrid ធ្វើឲ្យកំលាំងសន្ទុះម៉ាស៊ីនរបស់ BMW X5 និង X6 កើនដល់ 375hp (280kW) និង 383 lb-ft (519Nm)។ បើធៀបនឹងជំនាន់មុនដែលប្រើម៉ាស៊ីនប្រភេទ Six-cylinder គឺមានកំលាំង 335hp (250kW) និង 332lb-ft (450Nm)។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើម៉ូដែល BMW X5 និង X6 ស៊េរី xDrive40i អាចជាន់បានក្នុងល្បឿន 60mph (96km/h) ចាយពេលខ្ទង់ 5.2 វិនាទី។ BMW X5 និង X6 M60i xDrive បានបំពាក់ម៉ាស៊ីនចំនុះ 4.4-liter Twin-turbo V8 រួមជាមួយប្រព័ន្ធអាគុយប្រភេទ Mild-Hybrid កំលាំង 48Volt ដោយវាអាចផលិតកំលាំងបានដល់ 523hp (390kW) និងកំលាំងបង្វិល 553lb-ft ឬ 750Nm ដែលអាចជាន់ស្ទុះពី 0 ដល់ 96km/h ចាយពេលត្រឹមតែ 4.2 វិនាទីប៉ុណ្ណោះ។ ដោយឡែកសម្រាប់ម៉ូដែល BMW X5 xDrive50e PHEV វិញបានបំពាក់នូវម៉ាស៊ីនចំនុះ 3.0-liter Turbocharged Inline-6 រួមនិងម៉ូទ័រអគ្គិសនី ដែលអាចផលិតកំលាំងបាន 483hp (360kW) និងកំលាំងបង្វិល 516lb-ft (700Nm)។ ម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការ Upgrade លើម៉ូទ័រអគ្គិសនីថ្មីដែលអាចផលិតកំលាំងបាន 194hp (145kW) និងកំលាំងបង្វិល 280lb-ft (380Nm) ដែលអាចជាន់សន្ទុះពី 0 ឡើងដល់ 96km/h ចាយពេលខ្ទង់ 4.6 វិនាទី។

 

បន្ថែមពីនេះ BMW X5 xDrive50e PHEV ក៏បានបំពាក់មកជាមួយអាគុយអគ្គិសនីដែលមានកំលាំង 25.7kWh និងអាចសាកភ្លើង AC កំលាំង 7.4kW ហើយសាកមួយពេញម្តងអាចបើកបរដោយប្រើម៉ូទ័រអគ្គិសនីសុទ្ធបានចំងាយផ្លូវដល់ 64km។ BMW X5 និង X6 2024 ទាំងបីម៉ូដែល គឺបំពាក់នូវប្រព័ន្ធប្រអប់លេខអគ្គិសនីលេខ Auto 8 វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរលេខ។ ផ្នែកខាងក្នុងត្រូវបានបំពាក់នូវកុងទ័រ Digital ទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 14.9-inch រួមនឹងប្រព័ន្ធភ្លើងលម្អតាបឡូដែលអាចធ្វើការកំនត់បានចំនួន 15 ពណ៌ផ្សេងៗគ្នា។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ BMW X5 និង X6 ស៊េរីឆ្នាំ 2024 ទាំងអស់ គឺមានដូចជាប្រព័ន្ធជំនួយការក្នុងការបើកបរលើផ្លូវ Highway ឬ Highway Assistant, ប្រព័ន្ធចូលចំណតស្វ័យប្រវត្តិ Driving Assistance Professional Package, ប្រព័ន្ធកំនត់ល្បឿនតាមរថយន្តខាងមុខ Assisted View mode រួមនឹងសែនស័រជំនួយក្នុងការបើកបរជាច្រើនផ្សេងទៀត។ សម្រាប់តម្លៃវីញ BMW បានដាក់ក្នុងតម្លៃចាប់ពី $ 66,195 ដល់  $94,595 ទៅតាមជម្រើសម៉ូដែលនិមួយៗ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន