vivo S17 និង vivo S17 Pro នឹងបង្ហាញខ្លូននៅក្នុងប្រទេសចិននៅថ្ងៃទី 31 ខែឧសភានេះ

ក្រុមហ៊ុន vivo ទើបតែប្រកាសអំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនត្រកូល vivo S17 series ចំនួន 2 ម៉ូដែលនោះគឺ vivo S17 និង vivo S17 Pro។ បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo S17e នាពេលថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែបញ្ជាក់ថា ស្មាតហ្វូន vivo S17 និង vivo S17 Pro ដែលនឹងបង្ហាញនៅក្នុងប្រទេសចិននៅថ្ងៃទី 31 ខែឧសភានេះ។

តាមព័ត៌មានចុងក្រោយបំផុតចេញពី Digital Chat Station បញ្ជាក់ថា ស្មាតហ្វូន  Vivo S17 series នឹងមានលក្ខណៈសម្បត្តិដែលគួរអោយចាប់អារម្មណ៍ជាច្រើន។ ស្មាតហ្វូន Vivo S17 គឺមានបន្ទះឈីប Snapdragon 782 ខណៈពេលដែលស្មាតហ្វូន Vivo S17 Pro នេះគឺមានបន្ទះឈីប Dimensity 8200។ ស្មាតហ្វូនទាំងពីរនេះមានកាមេរ៉ាខាងមុខទំហំ 50MP។ ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការព្យាករណ៍ និងការបែកធ្លាយជាច្រើនទម្លាយថា ស្មាតហ្វូន Vivo S17 និង Vivo S17 Pro នឹងមានមុខងារ និងលក្ខណៈសម្បត្តិជាច្រើនដែលទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូនទាំងពីរនេះនឹងមានអេក្រង់ទំហំ 6.78-អ៊ីង AMOLED ជាមួយនឹងគែមកោង និងកម្រិតភាពច្បាស់ FHD+ និងមានល្បឿន 120Hz ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតសម្រាប់ការពារសុវត្ថិភាព។

ស្មាតហ្វូន vivo S17 នេះគឺមានបន្ទះឈីប  Snapdragon 782 ខណៈពេលដែលស្មាតហ្វូន  S17 Pro គឺមានបន្ទះឈីប Dimensity 8200។ ស្មាតហ្វូន S17 អាចនឹងមានរ៉េមទំហំ 8GB និង 12GB និង 128GB និង 256GB ។ ស្មាតហ្វូន  S17 Pro អាចនឹងមានទំហំ 16GB និង 512GB ។

បើមើលទៅលើកាមេរ៉ាវិញនោះ ស្មាតហ្វូន vivo S17 នេះគឺមានកាមេរ៉ាគោលទំហំ 64MP គាំទ្រជាមួយនូវ Optical Image Stabilization (OIS)។ បើមើលទៅលើស្មាតហ្វូន vivo S17 Pro នេះមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹងមុខងារ OIS ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP។ សម្រាប់ស្មាតហ្វូន vivo S17 នេះនឹងមានថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W fast charging។ ស្មាតហ្វូន vivo S17 Pro មានថាមពលថ្មទំហំ 4,600mAh និងបច្ចេកវិទ្យាសាក 80W fast charging ៕

 

ព័ត៌មានពាណិជ្ជកម្ម