Samsung បានបង្ហាញចេញនូវបច្ចេកវិទ្យាអេក្រង់ Rollable OLED ដែលមានទំហំ 12.4 អ៊ីង

នៅអំឡុងព្រឹត្តិការណ៍ annual Display Week Trade Show នៅក្នុងរដ្ឋ Los Angeles ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញចេញនូវបច្ចេកវិទ្យាអេក្រង់ OLED ជំនាន់ថ្មីជាប្រភេទ Rollable Display ដែលមានទំហំ 12.4 អ៊ីង។ វាមិនមែនជាលើកដំបូងនោះទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះត្រូវបានគេទម្លាយចេញពីបច្ចេកវិទ្យាអេក្រង់ Rollable OLED Display ជាហូរជាហែរអស់រយះពេលជាច្រើនឆ្នាំមកហើយ ទោះបីជាបច្ចេកវិទ្យាអេក្រង់ Rollable OLED របស់ Samsung មិនទាន់មានប្រើផ្លូវការណ៍នៅលើឧបករណ៍ណាមួយរបស់ក្រុមហ៊ុននៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គំរូបច្ចេកវិទ្យាអេក្រង់ Rollable OLED Display ចុងក្រោយនេះ បានបង្ហាញថា អាចធ្វើការពង្រីកទំហំពី 49mm ឡើងទៅដល់ 254.4mm ដែលមានន័យថាវាមានលទ្ធភាពអាចពង្រីកទំហំដល់ទៅ 5 ដង បើធៀបនឹងបច្ចេកវិទ្យាអេក្រង់ Rollable OLED Display បច្ចុប្បន្នដែលអាចធ្វើបានត្រឹម 3 ដងប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា បច្ចេកវិទ្យាអេក្រង់ Rollable OLED Panels ថ្មីចុងក្រោយនេះបានប្រើនូវប្រព័ន្ធ O-shaped axis mimicking a scroll ក្នុងការពន្លូតពង្រីក និងបង្រួមទំហំ។ បច្ចេកវិទ្យាអេក្រង់ទំនើបថ្មីចុងក្រោយនេះត្រូវបាន Samsung ឲ្យឈ្មោះផ្លូវការណ៍ថា Rollable Flex Panel។

ក្រៅពីបច្ចេកវិទ្យាអេក្រង់ Rollable Flex Panel ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវបច្ចេកវិទ្យាអេក្រង់ Flex In & Out OLED panel ដែលអាចពង្រីក និងពង្រួមទំហំបានទាំងសងតែម្តង ( both directions) ដែលមិនដូចបច្ចេកវិទ្យាអេក្រង់ Flexible OLEDs បច្ចប្បន្ន គឺអាចបត់បានតែមួយផ្នែកតែប៉ុណ្ណោះ (Fold in one direction) ដែលប្រើនៅលើស្មាតហ្វូន Galaxy Z Flip 4 និង Z Fold 4។ ហើយអ្វីដែលកាន់តែទំនើបអស្ចារ្យបំផុតនោះ Samsung ក៏បានបង្ហាញនូវបច្ចេកវិទ្យាអេក្រង់ OLED ដំបូងគេលើលោកដែលមានបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ Fingerprint reader និងសែនស័រវ៉ាស់សង្វាក់បេះដូង Heard rate sensor ថែមទៀតផង។

បច្ចុប្បន្ននេះ Samsung អាចធ្វើបានតែទៅលើបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃតែនៅលើផ្ទៃអេក្រង់ត្រង់កន្លែងសែនសរ័តូចមួយប៉ុណ្ណោះ ប៉ុន្តែ ដំណោះស្រាយថ្មីរបស់ Samsung ដែលជាការអនុវត្តន៍នៅលើបច្ចេកវិទ្យាអេក្រង់ថ្មីដែលអនុញ្ញាតិឲ្យស្កែនក្រយ៉ៅម្រាមដៃដោះសោរទូរស័ព្ទបាននៅផ្ទៃអេក្រង់ទាំងមូលតែម្តង។ ដោយគំរូបច្ចេកវិទ្យាអេក្រង់ថ្មីនេះ បានបង្កប់នូវបច្ចេកវិទ្យាពន្លឺដែលហៅថា sensing organic photodiode (OPD) ភ្ជាប់ជាមួយអេក្រង់ផ្ទាល់តែម្តង។ ហើយបច្ចេកវិទ្យានេះក៏មានសមត្ថភាពអាចស្កែនវ៉ាស់សម្ពាធឈាម ចង្វាក់បេះដូង និងកម្រិតស្ត្រេសតាមរយះការតាមដានការកន្ត្រាក់ និងការសម្រាករបស់សរសៃឈាមថែមទៀតផង។ យ៉ាងណាមិញសម្រាប់បច្ចេកវិទ្យាអេក្រង់ថ្មីនេះ មិនទាន់ដឹងថាមានវត្តមានប្រើដំបូងនៅពេលណា និងនៅលើផលិតផលមួយណានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម