Huawei Nova 12 series នឹងបង្ហាញខ្លួននៅខែធ្នូជាមួយនិងបច្ចេកវិទ្យា 5G

កាលពីខែមុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Nova 11 series ហើយក៏មានការចេញលក់នៅលើទីផ្សារមួយចំនួនផផងដែរ។ នៅថ្ងៃនេះមានការបញ្ជាក់ថ្មីមួយទៀតថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 12 ក៏នឹងមានវត្តមាននៅក្នុងឆ្នាំនេះដែរ ដោយថែមទាំងនាំមកនូវបច្ចេកវិទ្យា 5G ត្រឡប់មកកាន់ស្មាតហ្វូនរបស់ Huawei ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងមតាមការទម្លាយពី Classmateguan បានចែកចាយព័ត៌មានថ្មីមួយ ក្រុមហ៊ុន Huawei គឺនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Nova 12 series នៅខែធ្នូខាងមុខនេះហើយ ដោយស្មាតហ្វូន Nova 12 series គឺនឹងមានការភ្ជាប់នូវមុខងារ 5G ទៀតផង។ ដំណឹងនេះ គឺជាពិតជាពិសេសសម្រាប់ Huawei Fans។ អ្នកទម្លាយរូបនេះបន្តថា Huawei គឺបានធ្វើការងារជាមួយនិងក្រុមហ៊ុន Qualcomm រឿងម៉ូឌឹម 5G នេះហើយ។ ជាមួយនិងការលើកឡើងនេះ គឺនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់ឈីប 5G ផ្តាច់មុខ គឺក៏ធ្វើការជាមួយនិងម៉ូឌឹម 5G modem នៅឡើយទេ។

សូមជំរាបថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូន Nova 11 lineup ដែលមានដូចជា Nova 11, 11 Pro នុង 11 Ultra ដែលស្មាតហ្វូនទាំងនេះ គឺមានសមត្ថពខុសៗគ្នា។ ហើយបើយើងមើលចាប់ពី Huawei Nova 9, Nova 10 និង Nova 11 series ដែលប្រកាសចេញកន្លងមក គឺមានការប្រើប្រាស់ត្រឹមតែ 4G ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើស្មាតហ្វូន Nova Series ថ្មីនេះ ពិតជានាំយកមកនូវបច្ចេកវិទ្យា 5G មកវិញបានមែននោះ នេះអាចសបញ្ជាក់ថា Huawei នឹងមានការប្រកួតប្រជែងខ្លាំងឡើងវិញជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម