ការតេស្ត firmware ទៅលើ Galaxy S23 FE សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប បានចាប់ផ្តើមហើយ

យោងតាមរបាយការណ៍ថ្មីមួយចេញពី GalaxyClub.nl បានទម្លាយថា ក្រុមហ៊ុន Samsung បានផ្តួចផ្តើមការអភិវឌ្ឍទៅលើកម្មវិធី software សម្រាប់ស្មាតហ្វូន Galaxy S23 Fan Edition នៅទីផ្សារអ៊ឺរ៉ុបហើយ។ នៅក្នុងពេលនេះ មានការតេស្តទៅលើ firmware ហើយ ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីនេះនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ស្មាតហ្វូនដែលនឹងចេញនៅលើទីផ្សារអឺរ៉ុបនេះ គឺមានលេខម៉ូដែល SM-S711B ខណៈដែល firmware សម្រាប់ version នៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅមិនទាន់មាននៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងជាមួយនិង Firmware នេះក៏មានការបញ្ជាក់ថា firmwares សម្រាប់  Galaxy Z Flip 5 និង Galaxy Z Fold 5 ក៏ស្ថិតនៅក្នុងការធ្វើតេស្តនេះផងដែរ។ ស្មាតហ្វូន Galaxy S23 FE អាចនឹងបង្ហាញខ្លួនរហូតដល់ដើមឆ្នាំ 2024 ខាងមុខនេះ។ យោងតាមរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូន Galaxy S23 FE នេះនឹងមានអេក្រង់ AMOLED ដែលមានកម្រិតភាពច្បាស់ Full HD+ resolution និងអេក្រង់ 120Hz refresh rate។ 

ស្មាតហ្វូននេះនឹងមានបន្ទះឈីប Exynos 2200 SoC និងរ៉េមទំហំ 6GB ឬ 8GB ។ ស្មាតហ្វូននេះនឹងមានម៉េមូរីទំហំ 128GB ឬ 256GB និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 13 OS ផ្អែកជាមួយស្បែកកម្មវិធី One UI 5.1។ ស្មាតហ្វូន Galaxy S23 FE នេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 25W Fast Charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម