no-alternative title
no-alternative title

OPPO ប្រកាសចូលរួមជាមួយមូលនិធិ Open 3D Foundation គោលបំណងផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យា 3D Graphics សម្រាប់ប្រើនៅលើស្មាតហ្វូន

ក្រុមហ៊ុន OPPO បានប្រកាសថា ខ្លួនបានចូលរួមជាសមាជិកផ្លូវការណ៍នៅក្នុងមូលនិធិ Open 3D Foundation ហៅកាត់ថា “O3DF” ដែលផ្នែកមួយនៃមូលនិធិ Linux Foundation។ ក្រោមជំនួសពី O3DF ក្រុមហ៊ុន OPPO នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងការសម្របខ្លួនចូលទៅកាន់វិស័យនៃបច្ចេកវិទ្យាក្រាហ្វិក 3D (3D Graphics Technology) សម្រាប់ស្មាតហ្វូន ហើយថែមទាំងធ្វើអោយប្រសើរឡើងនូវដំណើរការក្រាហ្វិក 3D នៅលើស្មាតហ្វូនដោយធ្វើការជាមួយអ្នកដឹកនាំឧស្សាហកម្មផ្សេងជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មូលនិធិ Open 3D Foundation (O3DF) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2021 ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃអ្នកអភិវឌ្ឍន៍ និងការរួមបញ្ចូលធនធានដោយផ្តល់មូលនិធិដល់គម្រោងប្រភពបើកចំហនៅក្នុងក្រាហ្វិក 3D ការ rendering និងការអភិវឌ្ឍន៍ហ្គេមជាដើម។ O3DF ត្រូវបានគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលជាង 25 ដែលក្នុងនោះរួមទាំង Adobe, Amazon Web Services, Intel និង Microsoft ជាដើម។ ដើម្បីសក្ខីភាពនៃផ្នែកមួយក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមូលនិធិ O3DF ក្រុមហ៊ុន OPPO នឹងចូលរួមយ៉ាងសកម្មនៅក្នុងក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាបច្ចេកទេសរបស់មូលនិធិមួយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនយក្សរបស់ប្រទេសចិនមួយនេះ ក៏នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងបង្កើតក្រុមការងារដែលមានឯកទេសដើម្បីធ្វើការសម្របខ្លួន និងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា O3DE (Open 3D Engine) នៅលើឧបករណ៍ចល័ត។

 

កន្លងមកក្រុមហ៊ុន OPPO ក៏ធ្លាប់បានបង្ហាញនូវផ្ទាំងរូបភាព ColorOS Ray Tracing 3D Wallpaper នៅក្នុងព្រឹត្តិការណ៍ GDC នៅក្នុងខែមីនា ដោយនាំមកនូវការតាមដានកាំរស្មីអន្តរកម្មទៅកាន់ស្មាតហ្វូន។ មុខងារនេះបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញអន្តរកម្មនៃពន្លឺសប្បនិម្មិតក្នុងពេលជាក់ស្តែងជាមួយនឹងការកំណត់និម្មិតសញ្ញាដើម្បីបង្កើតស្រមោល ការឆ្លុះបញ្ចាំង និងឥទ្ធិពលនៃពន្លឺផ្សេងទៀត។ សព្វថ្ងៃនេះ បច្ចេកវិទ្យាក្រាហ្វិច 3D ឬ 3D Graphics Technology បានក្លាយជាធាតុសំខាន់នៃយុគសម័យបច្ចេកវិទ្យាទំនើប ជាមួយនឹងដែនកម្មវិធីរាប់ចាប់ពីបែបផែននៃការបង្ហាញរូបភាព ការលេងហ្គេម និងរូបភាពវេជ្ជសាស្ត្រ រហូតដល់មាតិកាជំនាន់ក្រោយដូចជានៅក្នុងពិភពសប្បនិមិត្ត Metaverse របស់ក្រុមហ៊ុន Meta ជាដើម នេះបើតាមការលើកឡើងរបស់លោក Hansen Hong ដែលជាប្រធានផ្នែក Software Technology Planning របស់ក្រុមហ៊ុន OPPO។

លោក Hansen Hong បានបន្ថែមទៀតថា “យើងរីករាយក្នុងការចូលរួមជាមួយមូលនិធិ Open 3D Foundation ក្នុងនាមជាសមាជិក Premier នៅដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍របស់មូលនិធិនេះ។ តាមរយៈកិច្ចសហការរបស់យើងនៅក្នុងមូលនិធិនេះ យើងខិតខំខ្នះខ្នែងក្នុងការរួមចំណែកដល់ម៉ាស៊ីន 3D បើកទូលាយជាមួយនឹងវេទិការចល័តដែលជាការផ្តោតការយកចិត្តទុកដាក់របស់យើង”៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម