no-alternative title
no-alternative title
no-alternative title

ស្មាតវ៉ចជំនាន់ថ្មី Huawei Band 9 បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ SIRIM របស់ប្រទេសម៉ាឡេស៊ីហើយ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែអភិវឌ្ឍទៅលើផលិតផលថ្មីៗជាច្រើន។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយអំពីស្មាតហ្វូនត្រកូល P-series និង Mate series ហើយក៏មានស្មាតហ្វូនដែលអាចបត់បានផងដែរ។ ពាក្យចចាមអារ៉ាមខាងលើនេះ នៅមិនទាន់បញ្ចប់នៅត្រឹមនេះទេ។ ប្រភពខាងលើនេះ បានបន្តថា ស្មាតវ៉ចថ្មីរបស់ក្រុមហ៊ុន Huawei នោះគឺមានឈ្មោះថា Band 9 ហើយថ្មីៗនេះ នាឡិកាឆ្លាតវៃនេះ ក៏មានវត្តមាននៅលើវិញ្ញាបនបត្រ SIRIM នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ ផ្អែកលើព័ត៌មានថ្មីនេះ មានការបញ្ជាក់ថា ស្មាតវ៉ចថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា SIRIM ដែលជាស្ថាប័នវាយតម្លៃស្តង់ដារគុណភាពសម្រាប់ទីផ្សារនៃប្រទេសម៉ាឡេស៊ីនេះ ទទួលស្គាល់នូវគុណភាពរបស់ស្មាតវ៉ច Band 9 នេះហើយ។ ការបញ្ជាក់ទទួលស្គាល់នេះ គឺធ្វើឡើងនៅថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2024 នេះ ហើយនាឡិកាថ្មីនេះ គឺមានលេខកូដ KIM-B19។ ប៉ុន្តែនៅលើវិញ្ញាបនបត្រនេះ នៅមិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិ ឬមុខងាររបស់នាឡិកានេះនៅឡើយទេ ស្មាតវ៉ច Band 9 នេះ នឹងក្លាយជាជំនាន់ថ្មីនៃស្មាតវ៉ច Band 8 ដែលបង្ហាញខ្លួនឆ្នាំមុននេះ។

គួរបញ្ជាក់ផងដែរថា ស្មាតវ៉ច Huawei Band 8 នេះ មានអេក្រង់ទំហំ 1.47-អ៊ីង AMOLED ហើយក៏មានបច្ចេកវិទ្យា Huawei TruSleep 3.0 sleep monitoring technology ដែលផ្តល់នូវភាពត្រឹមត្រូវ និងការជូនដំណឹងអំពីការគេងថែមទៀត។ បន្ថែមពីនេះ ស្មាតវ៉ចនេះ ក៏មានបច្ចេកវិទ្យា TruSeen 5.0 heart rate monitoring technology ដែលអាចវាស់ទៅលើចង្វាក់បេះដូងបានដល់ទៅ 7 ថ្ងៃបានយ៉ាងប្រសើរ។

ក្រៅពីការវាស់ទៅលើការគេង និងការវាស់ទៅលើចង្វាក់បេះដូងនោះ ស្មាតវ៉ច Band 8 នេះ មាន 100 sports modes, blood oxygen detection, women’s health tracking និងការវាស់ទៅលើកម្រិតស្ត្រេសថែមទៀត។ ស្មាតវ៉ចនេះ មានថាមពលថ្មប្រើប្រាស់បានដល់ទៅ 14 ថ្ងៃ ហើយនឹងអាចសាកថ្មពេញចាប់ពី 0 ទៅ 100% នៅក្នុងពេលតែ 45 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន