no-alternative title
no-alternative title
no-alternative title

Xiaomi 14 សម្រាប់ទីផ្សារសកលបានបង្ហាញខ្លួននៅលើបញ្ជី EMVCo ជាមួយនិង HyperOS

ថ្មីៗនេះក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងមានរៀបចំនូវព្រឹត្តិការណ៌ប្រកាសចេញនូវស្មាតហ្វូន Xiaomi 14 series នៅលើទីផ្សារសកលនាថ្ងៃទី 25 ខែកុម្ភៈនេះហើយ គឺនៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទពិភពលោក MWC 2024 នាទីក្រុងបាសេឡូណា។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមាន 2 ម៉ូដែល រួមមានដូចជា Xiaomi 14 និង Xiaomi 14 Pro។ ប៉ុន្តែបើមើលទៅលើការទម្លាយព័ត៌មានថ្មីៗនេះ បានការបង្ហាញថា ក្រុមហ៊ុននេះក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 14 Ultra នៅលើទីផ្សារសកលក្នុងព្រឹត្តិការណ៌ជាមួយគ្នានេះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែស្តង់ដាររបស់ Xiaomi 14 ដែលនឹងមានលក់នៅលើទីផ្សារសកលនោះ បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន EMVCo រួចរាល់ហើយ ដោយថែមទាំងមានការបង្ហញចេញនូវព័ត៌មានមួយចំនួនថែមទៀតផង។ យោងតាមការបញ្ជាក់នៅលើស្ថាប័នខាងលើនេះ បានអោយដឹងថា Xiaomi 14 គឺនឹងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកនៅលើស្បែកមុខកម្មវិធី HyperOS 1.0 ហើយនិងមានការគាំទ្រនូវបច្ចេកវិទ្យា NFC ថែមទៀតផង។ សូមជំរាបថា HyperOS គឺជាប្រព័ន្ធប្រតិបត្តិការថ្មីរបស Xiaomi ដែលទើបតែនឹងអភិវឌ្ឍន៍ឡើង ដើម្បីធ្វើការងារជំនួស MIUI ដែលផ្អែកលើ Android 14។

ខណៈដែលនៅមិនទាន់មានព័ត៌មានច្បាស់ពីស្មាតហ្វូនជំនាន់ថ្មីនេះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិមួយចំនួនដូចគ្នាជាមួយនិងម៉ូដែលចេញលក់នៅលើទីផ្សារប្រទេសចិនផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់ទំហំ 6.36-អ៊ីង កម្រិត 1.5K និងអេក្រង់របស់ TCL CSOT C8 OLED កម្រិត 12bit display មានសមត្ថភាពអាចរត់បានល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ peak brightness of 3000 nits។ 

ស្មាតហ្វូននេះ នឹងរត់នៅលើបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានមរ៉េម LPDDR5X RAM រួមនិង UFS 4.0 storage។ នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP LYT-900 OIS និងគ្រាប់ទីពីរទំហំ 50MP JN1 ultrawide camera, ហើយនិងគ្រាប់ទីបីក៏មានទំហំ 50MP ផងដែរ ដែលនេះជា telephoto JN1 camera។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP។ ស្មាតហ្វូននេះមានថ្មទំហំ 4610mAh និងមានការគាំទ្រនូវកម្លាំងសាក 90W wired charging ហើយនិង 50W wireless charging។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន