no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Reno 12 Series នឹងមានការពង្រឹងទៅលើប្រព័ន្ធសែនស័រកាមេរ៉ាជាមួយការប្រើប្រាស់ Sony Sensor

ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញស្មាតហ្វូន OPPO Reno 11 Series កាលពីចុងខែវិច្ឆិកា ឆ្នាំ 2023 ហើយនៅពេលនេះ ក៏មានការរំពឹងទុកពីការបង្ហាញវត្តមានជំនាន់បន្ទាប់ គឺ Reno 12 Series នៅឆមាសទីពីរនៃឆ្នាំ 2024។ ទោះជាយ៉ាងណាមិនទាន់មានការទម្លាយព័ត៌មានណាមួយចេញពីក្រុមហ៊ុន OPPO នៅឡើយទេ ប៉ុន្តែ មានការទម្លាយចេញពីគណនី Weibo របស់ប្រទេសចិនឈ្មោះថា Smart Pikachu បានបង្ហើបថា OPPO នឹងធ្វើការពង្រឹងបន្ថែមសម្រាប់ប្រព័ន្ធកាមេរ៉ារបស់ជំនាន់ Reno 12 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គណនីខាងលើនេះបានបញ្ជាក់ថា OPPO Reno 12 Series នឹងមានការបំពាក់នូវប្រព័ន្ធសែនស័រ Custom ថ្មីរបស់ Sony សម្រាប់ប្រើជាមួយស្មាតហ្វូនធុនកណ្តាល (Mid-High range)។ សម្រាប់គួ្រសារ Reno 11  មានសមាជិកដូចជា Reno 11, Reno 11 Pro និង Reno 11F ដោយក្នុងនោះម៉ូដែល Reno 11 និង Reno 11 Pro ប្រើប្រាស់សែនស័រគោលទំហំ 50MP ខណៈម៉ូដែល Reno 11F ប្រើប្រាស់សែនស័រគោលទំហំ 64MP។

 

សម្រាប់ម៉ូដែល Reno 11 និង Reno 11 Pro សម្រាប់ទីផ្សារប្រទេសចិន គឺបានប្រើបន្ទះឈីប MediaTek Dimensity 8200 និង Qualcomm Snapdragon 8 Gen 2 ចំនែក សម្រាប់ទីផ្សារសកលវិញម៉ូដែល Reno 11 និង Reno 11F បានប្រើបន្ទះឈីប MediaTek Dimensity 7050 ខណៈ Reno 11 Pro ប្រើន្ទះឈីប Dimensity 8200។

 

ប៉ុន្តែ គួរឲ្យស្តាយដោយសារតែប្រភពមិនបានបង្ហើបពីចំនួនសមាជិករបស់ជំនាន់ Reno 12 Series ក៏ដូចជាទំហំសែនស័រកាមេរ៉ា ដែលនឹងប្រើនៅលើស្មាតហ្វូនជំនាន់ថ្មីដែលនឹងបង្ហាញវត្តមាននៅពេលខាងមុខនោះទេ ហើយក៏បានមិនបានបង្ហាញពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ Reno 12 Series នោះដែរ នៅពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម