no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Reno 12 Series អាចនឹងប្រើប្រាស់នូវឡែនផ្តាច់មុខ របស់ Sony នៅលើកាមេរ៉ាគោល

OPPO Reno 11F គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា ទើបតែប្រកាសដាក់ លក់នៅលើទីផ្សារសកល កាលពីពេលថ្មីៗនេះ ដោយម៉ូដែលនេះ គឺជាសមាជិកថ្មីរបស់ស្មាតហ្វូន Reno 11 series ដែលមានលក់នាពេលកន្លងមក។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានទម្លាយថា ក្រុមហ៊ុន OPPO បាន ចាប់ផ្តើមផ្តោតលើការអភិវឌ្ឍទៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Reno 12 series ថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មី នេះ អាចនឹងមានវត្តមាននៅលើទីផ្សារនាខែមិថុនាខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីសប្តាហ៌មុននេះ ក៏ទម្លាយពីបន្ទះឈីបដែកនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Reno 12 series នេះផងដែរ។ នៅថ្ងៃនេះ មានការនបែកធ្លាយនូវកាមេរ៉ាដែលនឹងបំពាក់នៅលើស្មាតហ្វូនេះថែមទៀតហើយ។ ព័ត៌មានថ្មីនេះ គឺមានការចែលចាយដោយអ្នកទម្លាយមួយរូបមានឈ្មោះថា 智慧皮卡丘។

ផ្អែកតាមការបែកធ្លាយនេះ គឺមានបង្ហាញថា Reno 12 series នឹងមានការបំពាក់នូវឡែនកាមេរ៉ាផ្តាច់មុខមួយពី ក្រុមហ៊ុន Sony ដែលមានការពង្រឹងសមត្ថភាពកាន់ខ្លាំង ដែល អាចនឹងផ្តល់នូវបទពិសោសធន៌ថ្មីៗកាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់នៅក្នុងការផលិតរូបភាព។ ខណៈដែលមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ ឡែនកាមរ៉ាថ្មីនេះនៅឡើយនោះ មានការព្យាករណ៌ថា ការផលិតរូបភាព និងវីដេអូ ចេញពីកាមេរ៉ាថ្មី នឹងមាន គុណភាពខ្ពស់ជាងម៉ូដែលមុនៗ។ 

សូមជំរាបថា Reno 12 អាចនឹងមានការប្រើប្រាស់នុវបន្ទះឈីប MediaTek MTK 24M អមដំណើរដោយរ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.7-អ៊ីង កម្រិត FHD ល្បឿន 120Hz OLED មានគែមកោងគ្រប់ជ្រុង ហើយនិងមានខ្នងក្រោយឌីស្សាញពីកញ្ចក់។ និយាយពីកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានកាមេរ៉គោលទំហំ 50MP OIS និងគ្រាប់ទីពីរទំហំ 8MP ខណៈដែលកាមេរ៉ាមុខមានទំហំ 50MP។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh គាំទ្រនូវកម្លាំងសាក 67W fast charging។

សម្រាប់ម៉ូដែល Reno 12 Pro ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9200 និងមានការប្រើប្រាស់នូវអេក្រង់ដូចគ្នាជាមួយនិងម៉ូដែល់ស្តង់ដារអញ្ចឹងដែរ។ ចំពោះកាមេរ៉ាថតវិញ នៅលើស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP (2x optical zoom) និងមួយគ្រាប់ទៀតមានទំហំ 8MP ហើយនិងមានកាមេរ៉ាមុខទំហំ 50MP autofocus។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា ក៏អាចនឹងមានថ្មទំហំ 5000mAh ហើយនិងកម្លាំងសាក 67W fast charging ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន