no-alternative title
no-alternative title
no-alternative title

ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា iPhone SE ជំនាន់ថ្មី អាចនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island

យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបង្ហាញថា iPhone SE ទំនងជាមិនមានការបោះបង់ចោលនោះទេ ពីព្រោះថា កាលពីដើមឆ្នាំ 2023 កន្លងទៅនោះ គឺមានរបាយការណ៌មួយបានសសេរថា ក្រុមហ៊ុន Apple បានធ្វើការអភិវឌ្ឍថាមពលថ្មសម្រាប់ស្មាតហ្វូនដែលមានតម្លៃធូថ្លៃនេះរួចរាល់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលជាមួយគ្នានេះ កាលពីខែធ្នូកន្លងទៅ ក៏មានព័ត៌មានថ្មីមួយទម្លាយថា iPhone SE 4 ទំនងជានឹងនប្រើប្រាស់ថ្មរបស់ iPhone 14 ផងដែរ។ បន្ថែមពីនេះ ក៏មានគំនូវព្រាង renders ធ្លាប់បានបង្ហាញពីការឌីស្សាញទៅលើស្មាតហ្វូនេះ ដូចម៉ូដែល iPhone XR ជាមួយនិងការបញ្ជាក់ពីរន្ធ notch ថ្មីថែមទៀតផង។

 

យោងតាមពាក្យចចាមអារ៉ាមថ្មី នៅថ្ងៃនេះ គឺមានការទម្លាយថា ស្មាតហ្វូន iPhone SE ថ្មីនេះ គឺនឹងមានការផ្លាស់ ប្តូរទៅលើរន្ធនៅលើអេក្រង់ ដោយក្រុមហ៊ុន Apple សម្រេចចិត្តបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ជំនួសវិញ។ បច្ចេកវិទ្យាថ្មីនេះ គឺត្រូវបានប្រើប្រាស់ជាលើកដំបូងនៅលើ iPhone 14 Pro និង iPhone 14 Pro Max។ ជាមួយដំនឹងថ្មីនេះ ក៏មានការបង្ហាញនូវរូបភាពគំនូសព្រាងរបស់ម៉ូដែលថ្មី iPhone SE នេះផងដែរ។  

 

iPhone SE ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាក្រោយចំនួនមួយគ្រាប់តែប៉ុណ្ណោះ ប៉ុន្តែមានឌីស្សាញ ជាមួយស្ទីលដូចទៅនឹងស្មាតហ្វូនថ្នាក់ប្រណិតអញ្ចឹងដែរ។ ជាមួយគ្នានេះក៏មានការព្យាករណ៌ថា iPhone SE អាចនឹងមានការបែកធ្លាយនូវព័ត៌មានថ្មីៗ និងរូបភាពថ្មីៗជាច្រើនទៀតជាមួយនិង iPhone 16 ផងដែរ។ iPhone SE នឹងមានទំហំប្រហែលគ្នាជាមួយម៉ូដែល XR ដែលចេញលក់កន្លងមកអញ្ចឹង។ 

 

សូមជំរាបផងដែរថា ក្រុមហ៊ុន Apple តែងតែបង្ហាញចេញនូវ iPhone SE ជារៀងរាល់ 2 ឆ្នាំម្តង។ សម្រាប់ ម៉ូដែល ចុងក្រោយ គឺបង្ហាញចេញនៅខែមីនាកាលពីឆ្នាំ 2022។ ដូច្នេះផ្អែកលើបទពិសោធន៌កន្លងមកនោះ ស្មាតហ្វូន iPhone SE អាចនឹងមានវត្តនៅខែក្រោយនេះក៏ថាបាន។ សូមបញ្ជាក់ថា កាលពីពេលមុននេះ Apple   ធ្លាប់បាននិយាយថា ខ្លួនត្រូវការពេលវេលាមួយចំនួនក្នុងការធ្វើការងារនៅលើម៉ូដែលនេះផងដែរ។ សម្រាប់ការព្យាករណ៌នៅពេលនេះ iPhone SE អាចនឹងមានវត្តមាននៅឆ្នាំ 2025 បន្ទាប់ពីសម្ពោធ iPhone 16 ។ ហើយស្មាតហ្វូននេះ អាចនឹងមានការប្រើប្រាស់់អេក្រង់របស់ក្រុមហ៊ុន BOE ថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន