no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយតម្លៃ និងលក្ខណៈសម្បត្តិ Samsung Galaxy A35 5G មុនការសម្ពោធជាផ្លូវការ

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ខ្លួនស្ថិតនៅក្នុងត្រកូល Galaxy A series ចំនួន 2 ម៉ូដែលនៅក្នុងពេលឆាប់ៗនេះហើយ ដោយស្មាតហ្វូនទាំងពីរនេះ គឺមានដូចជា Galaxy A55 5G និង Galaxy A35 5G។ ស្មាតហ្វូនថ្មីៗទាំងនេះ គឺមានការឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើនសម្រាប់ទីផ្សារសកលរួចរាល់ហើយ ដូច្នេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងបង្ហាញវត្តមានជាផ្លូវការឆាប់ៗនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ យើងក្រឡេកមកមើលស្មាតហ្វូនជំនាន់ថ្មី Galaxy A35 5G ជាមុនសិន។ ស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 6.6-អ៊ីងបង្ហាញចេញបានកម្រិត Full HD+ Super AMOLED display ជាមួយនិងការទ្រទ្រង់នូវ refresh rate ដល់ទៅ 120Hz ថែមទៀតផង នេះបើយោងតាមការទម្លាយដោយសារព័ត៌មាន Android Headlines និង OnLeaks។ ស្មាតហ្វូននេះ គឺនឹងដំណើរការនៅលើបន្ទះឈីប Exynos 1380 និងមានរ៉េមទំហំ 6GB និង 8GB RAM ហើយនិងមានអង្គចងចាំទំហំ 128GB និង 256GB ហើយក៏មានការបន្ថែមមេម៉ូរីបានទំហំ 1TB បានផងដែរ។

និយាយពីការថតរូបវិញ ស្មាតហ្វូន Galaxy A35 5G គឺមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាក្រោយទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultrawide camera និងគ្រាប់ទីបីមានទំហំ 5MP macro camera។ ចំពោះកាមេរ៉ាមុខមានទំហំ 13MP។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh គាំទ្រនូវកម្លាំងសាក 25W fast charging និងរត់នៅលើ ប្រព័ន្ធប្រតិបត្តិការ Android 14។ បន្ថែមពីលើនេះ ស្មាតហ្វូនថ្មីនេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យា IP67 សម្រាប់ការពារទឹកផងដែរ។ Galaxy A35 5G អាចនឹងមានតម្លៃ €379 (~Rs 34,000) សម្រាប់ទំហំ 6GB និងតម្លៃ €449 (~Rs 40,000) សម្រាប់ទំហំ 8GB។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម