មួយរយៈនេះ ដំណើរការនៃការអភិវឌ្ឍចុងក្រោយបំផុតទៅលើការអភិឌ្ឍស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺមានការបង្ហាញពីការផ្លាស់ប្តូរជាច្រើនសម្រាប់ការឌីស្សាញរូបរាង iPhone ជំនាន់ថ្មីដែលនឹងមានវត្តមាននៅចុងឆ្នាំនេះ។ បើតាមពាក្យចចាមអារ៉ាមជាច្រើននៅពេលនេះ គឺមានការបញ្ជាក់ថា iPhone 16 Pro និង Pro Max គឺបានឆ្លងកាត់រយៈពេលនៃការធ្វើតេស្តពិសោធន៍ដូចៗគ្នា ប៉ុន្តែសម្រាប់ការតេស្តទៅលើគំរូកាមេរ៉ាគឺមានច្រើន។ ក្រឡេកទៅមើលនៅក្នុងបែកធ្លាយថ្មីមួយនៅពេលនេះ គឺមានការបង្ហាញអំពីកាមេរ៉ារបស់ស្មាតហ្វូន iPhone 16 Pro នេះហើយ។
ការបែកធ្លាយថ្មីនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro Series ដែលនឹងមានប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំខាងមុខនេះ នឹងមានការឌីស្សាញម៉ូឌុល កាមេរ៉ាដែលមានគំរូដូចគ្នាទៅនឹងឧបករណ៌កោពុកមាត់ Electric Razor អញ្ចឹង។ បើតាមអ្នកទម្លាយ Majin Bu ដែលជាប្រភពអាចទុកចិត្តបាននោះ គឺបានចែក រំលែកនូវព័ត៌មានបញ្ជាក់អំពីការឌីស្សាញទៅលើស្មាតហ្វូន iPhone 16 Pro នៅលើ X/Twitter។ ស្មាតហ្វូន iPhone 16 Pro ថ្មីនេះ គឺនឹងមានការពង្រឹងខ្លាំងទៅលើកាមេរ៉ា Telephoto Lens។
ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនជំនាន់់ថ្មី iPhone 16 Pro Max នេះ គឺនឹងមានពង្រឹកនូវទំហំសិនស័រកាមេរ៉ាធំជាងកាមេរ៉ាដែលមានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro Max ដែលសិនស័រថ្មី ត្រូវបានគេរំពឹងថាស អាចជាកាមេរ៉ា Sony’s Exmor IMX903។ ហើយសម្រាប់កម្រិតភាពច្បាស់នៃកាមេរ៉ានេះ អាចនឹងមានទំហំ 48MP។ ទាក់ទងនឹងការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញនៅពលនេះ ត្រូវបានគេនិយាយថា គឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុន Apple ដោយក្រុមហ៊ុននេះ បានតេស្តទៅលើគំរូជាច្រើនដំណាក់កាលណាស់ មុននឹងមានការសម្រេចយោកនូវការឌីស្សាញចុងក្រោយបំផុតរបស់ខ្លួននោះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីកាមេរ៉ា punch-hole របស់ស្មាតហ្វូន iPhone 16 ផងដែរ៕