no-alternative title
no-alternative title
no-alternative title

MWC 2024: Xiaomi Pad 6S Pro ថេប្លេតដំបូងគេនៅលើពិភពលោក ប្រើកម្លាំងសាក 120W បង្ហាញខ្លួននៅលើទីផ្សារសកល

នៅពេលនេះ Xiaomi Pad 6S Pro បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារសកលហើយជាមួយនិងស្មាតហ្វូន Xiaomi 14, Xiaomi 14 Ultra រួមនិងផលិតផលថ្មីៗមួយចំនួនទៀត។ ការបបង្ហាញវត្តមានរបស់ថេប្លេតថ្មីនេ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៌ MWC 2024 ដែលរៀបចំនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។ ថេប្លេតនេះ ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm និងមានអេក្រង់ទំហំ 12.4-អ៊ីង ហើយនិងមានការគាំទ្រដោយស្បែកមុខកម្មវិធី HyperOS។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi បានអោយដឹងថា ថេប្លេតនេះ គឺមានអេក្រង់ទំហំ 12.4-អ៊ីង បង្ហាញចេញបាននៅលើខ្នាត 3:2 display។ អេក្រង់នេះ គឺជាកញ្ចក់ LCD បង្ហាញចេញបានទំហំ 3048x2032 pixels (3K) ហើយនិងមានកម្រិត 294 PPI ល្បឿន 144Hz refresh rate រួមនិងកម្រិតនៃការចាក់ពណ៌ 12-bit color depth។ អេក្រង់នេះគាំទ្រដោត Dolby Vision និងមានទ្រទ្រង់ដោយកម្រិតនៃការឆ្លើយតបបាន 240Hz touch sampling rate ហើយនិងមានពន្លឺ 900 nits peak brightness។ 

 

ថេប្លេតនេះដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 2 SoC និងមានរ៉េម LPDDR5x រួមជាមួយនិងអង្គចងចាំ UFS 4.0។ ថេប្លេតនេះ រត់នៅលើស្បែកមុខកម្មវិធី HyperOS ផ្អែកលើ Android 14 និងមានថ្មទំហំ 10000mAh ដែលគាំទ្រនូវកម្លាំងសាកដល់ទៅ 120W wired charging។ ថេប្លេងនេះ បំពាក់នូវបច្ចេកវិទ្យា WiFi 7, Bluetooth 5.3 និងមានរន្ធ USB 3.2 Gen 1។ សម្រាប់ការថតរូប គឺមានកាមេរ៉ាក្រោយភ្លោះទំហំ 50MP + 2MP (depth) និងមានកាមេរ៉ាមុខទំហំ 32MP។ នៅលើថេប្លេតនេះ គឺមានឧបាល័រ 6 គ្រាប់ និងមានភ្ជាប់នូវ official accessories ចំនួន 2 រួមមានដូចជា Touchpad Keyboard និង Focus Pen។

Xiaomi Pad 6S Pro មានតម្លៃ €699 សម្រាប់ទំហំ 8GB+256GB និងមានជម្រើសមួយពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ។ សម្រាប់ Touchpad Keyboard និង Focus Pen មានតម្លៃ €169 និង €99។ ចំពោះតម្លៃខាងលើនេះ មានភាពខុសគ្នាអាស្រ័យលើទីផ្សារខុសៗគ្នា។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន