នៅពេលនេះ រថយន្ត BYD Yuan Plus 2024 Honor Edition បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ ដោយបានដាក់លក់ជាមួយនិងតម្លៃធូរជាងជំនាន់មុន ដល់ទៅ 16,000 យ៉ន់ ដែលប្រហែលជា 2,200 ដុល្លារ។ និយាយពីការ ឌីស្សាញវិញ ម៉ូដែលថ្មីនេះ គឺមានរូបរាងដូចគ្នាជា រថយន្ត Atto 3 ដែលក្រុមហ៊ុនកំពុងតែដាក់លក់នៅលើទីផ្សារសកល។ ជាមួយនិងការដាក់លកនៅលើទីផ្សារប្រទេសចិននៅពេលនេះ BYD Yuan Plus គឺមានតម្លៃចាប់ពី 119,800 យ៉ន់ ដែលស្មើរនឹ 16,650 ប៉ុណ្ណោះ។
រថយន្តអគ្គិសនី BYD Yuan Plus Honor Edition គឺមានការអាប់ដែទៅលើម៉ូដែលមុនតិចតួច។ ជាមួយនិងការបង្ហាញវត្តមាននៅពេលនេះ គឺមានជម្រើសពណ៌ខ្មៅ ដែលក្រុមហ៊ុននេះហៅថា “Black Knight”។ បន្ថែមពីនេះ ស៊ុមជុំវិញនៃតួរថយន្តទាំងមូលក៏មានការឌីស្សាញជាមួយនូវពណ៌ខ្មៅដូចគ្នា។ មួយវិញទៀតយ៉ាន់កង់របស់ BYD Yuan Plus Honor Edition ក៏មានការឌីស្សាញម៉ូតថ្មីខុសពីមុនដូចគ្នា។
និយាយពីផ្នែកខាងក្នុងរបស់ BYD Yuan Plus Honor Edition ក៏មានការឌីស្សាញជាមួយនិងពណ៌ “Black Knight” ដូចគ្នា។ ដោយក្នុងនោះ ក្រុមហ៊ុននេះបានឌីស្សាញរួមបញ្ចូលគ្នារវាងពណ៌ខ្មៅ និងពណ៌ប្រផេះ ហើយនិងមានការរំលេចដោយភ្លើងពណ៌បៃតងស្រាល ហៅថា light green trim។ ពណ៌ថ្មីនេះ គឺមានការផ្លាស់ប្តូរចេញពីពណ៌ ខៀវ និងប្រផេះ blue & gray ដែលមានការឌីស្សាញនៅលើម៉ូដែលមុន។ សម្រាប់អេក្រង់ដែលប្រើប្រាស់នៅក្នុងរថយន្តថ្មីនេះ គឺអេក្រង់នៅចំកណ្តាលកៅអីខាងមុខទាំងពីរ គឺមានទំហំ 15.6-អ៊ីង ដែលជាប្រភេទអេក្រង់បញ្ឈរ និងមានការគាំទ្រដោយប្រព័ន្ធ DiLink 4.0 intelligent system ហើយក៏មានការពង្រឹងទៅលើ intelligent voice assistant រួមជាមួយនិងថែមទៀតផង heat pump system។
BYD Yuan Plus Honor Edition មានវិមាត្ររួមទំហំ 4455/1875/1615mm និងមានប្រវែងគម្លាតកង់មុខក្រោយ 2720 mm។ ទំហំនេះ គឺតូចជា Volkswagen Tiguan បន្តិច។ Yuan Plus មានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីផ្នៃកខាងមុខមួយកម្លាំង 150kW និងមានកម្រិតរមួល 310 Nm។។ រថយន្តអាចដំណើរការបានជាមួយនិងថាមពលអាគុយបានពីរជម្រើស គឺ FinDreams: មានកម្លាំង 49.92 kWh រត់បានចម្ងាយ 430km CLTC និង 60.48 kWh រត់បានចម្ងាយ 510km CLTC។
BYD Yuan Plus Honor Edition មានជម្រើស 5 នៅក្នុងការដាក់លក់នៅពេលេនេ
សម្រាប់ម៉ូដែល 430KM Leading មានតម្លៃ – 119,800 យ៉ន់ (16,650 USD)
សម្រាប់ម៉ូដែល 430KM Transcend មានតម្លៃ – 126,800 យ៉ន់ (17,600 USD)
សម្រាប់ម៉ូដែល 510KM Leading មានតម្លៃ – 129,800 យ៉ន់ (18,000 USD)
សម្រាប់ម៉ូដែល 510KM Transcend មានតម្លៃ – 139,800 យ៉ន់ (19,420 USD)
សម្រាប់ម៉ូដែល 510KM Excellent មានតម្លៃ – 147,800 យ៉ន់ (20, 500 USD)