no-alternative title
no-alternative title
no-alternative title

Meizu 21 Pro បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Gen 3 និងអេក្រង់ LTPO ល្បឿន 120Hz

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Meizu បានបង្ហាញចេញនូវ Meizu 21 Pro ស្មាតហ្វូនជំនាន់ថ្មី ម៉ូដែល Flagship របស់ខ្លួននៅក្នុងប្រទេសចិន ដែលម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការ upgrade ទៅលើលក្ខណៈសម្បត្តិជាច្រើនប្រៀបធៀបជាមួយនិងម៉ូដែលស្តង់ដារ។ បើមើលទៅលើរូបរាង និងការឌីស្សាញរបស់ស្មាតហ្វូន Meizu 21 Pro នេះ គឺមានការឌីស្សាញដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ ដែលគែមជុំវិញមានភាពរាបស្មើ និងមានកាមេរ៉ាបញ្ឈរយ៉ាងស្រស់ស្អាតនៅខាងក្រោយអមជាមួយភ្លើង RGB LED flash។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើស្មាតហ្វូន Meizu 21 Pro ថ្មីនេះ គឺមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីបានយ៉ាងល្អថែមទៀត។ ក្រឡេកមកផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ គឺមានការបំពាក់នូវអេក្រង់ 6.79-អ៊ីង BOE គាំទ្រជាមួយនឹងគែម bezels ស្តើង និងរន្ធប្រហោង punch-hole នៅកណ្តាល។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 2K resolution ពន្លឺ 1,250 nits និងរត់បានជាមួយនិងល្បឿន 120Hz LTPO refresh rate។ នៅលើអេក្រង់របស់ស្មាតហ្វូន Meizu 21 Pro ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃ ultra-sonic fingerprint ផងដែរ។

 

ស្មាតហ្វូន Meizu 21 Pro នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានទំហំ 50MP គាំទ្រដោយសិនស័រកម្រិត 1/1.3-អ៊ីង, និងគ្រាប់ទីពីរមានទំហំ 13MP ultra-wide-angle អាចថតបានជាមួយនឹងមុំទូលាយ 122-degree FoV ខណៈដែលកាមេរ៉ាទីបីមានទំហំ 10MP telephoto គាំទ្រជាមួយនិងការហ៊្សូមបាន 3x optical និង 30x digital zoom។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 32MP selfie ជាមួយនឹងការទ្រទ្រង់នូវ OIS និង EIS ផងដែរ។ កាមេរ៉ាថ្មីនេះ អាចថតវីដេអូកម្រិត 8K។

 

ស្មាតហ្វូន Meizu 21 Pro នេះ មានបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានប្រព័ន្ធ VC liquid cooling សម្រាប់បំភាយកំដៅចេញពីស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,050mAh គាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 80W wired, 50W wireless និង 10W reverse wireless charging។ ស្មាតហ្វូន Meizu 21 Pro នេះដំណើរការនូវ  Flyme OS ជាមួយនឹងមុខងារ AI ផងដែរ។

ជាមួយគ្នានេះនៅលើស្មាតហ្វូន Meizu 21 Pro នេះ មាន dual stereo speakers, linear motor, Bluetooth 5.4, WiFi, NFC។ ស្មាតហ្វូន Meizu 21 Pro នេះមានពណ៌  Starry Night Black, Meizu White Laurel Green (Silicone) និង Glacier Blue។ ស្មាតហ្វូននេះ មានតម្លៃ CNY 4,999 សម្រាប់ទំហំ12GB + 256GB ។ ចំនែកទំហំ 16GB+512GB និង 16GB+1TB មានតម្លៃ  CNY 5,399 និង CNY 5,899៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន