ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចខ្នាតយក្សរបស់កូរ៉េខាងត្បូង LG Electronics បានគ្រប់គ្រង់ដំណែងទីផ្សារនាំមុខគេក្នុងទីផ្សារស្មាតធីវី ឬ OLED TVs ក្នុងរយះ 11 ឆ្នាំជាប់ៗគ្នា។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Omdia បានឱ្យដឹងថា “LG បានឈរនៅលើទីផ្សារស្មាតធីវីអេក្រង់ OLED ក្នុងពិភពលោកកាលពីឆ្នាំមុនជាមួយនឹងការនាំចេញទូរទស្សន៍ OLED SmartTVs សរុបចំនួន 3 លានគ្រឿងគ្រប់គ្រងចំនែកទីផ្សារសរុប 53% នៅក្នុងទីផ្សារទូរទស្សន៍ OLED TV ពិភពលោក”។ ផ្អែកទៅលើការនាំចេញ ក្រុមហ៊ុន LG បានឈរនៅលំដាប់កំពូលជាមួយការរក្សាទីផ្សារស្មាតធីវី OLED របស់ខ្លួនបានយ៉ាងរឹងមាំជាមួយការធ្វើទីផ្សារដោយផ្តល់ជូននៅស្មាតធីវី OLED ច្រើនទម្រង់ និងច្រើនជម្រើសទំហំសម្រាប់អតិថិជន។
នៅក្នុងបរិបថនៃយុគសម័យទំនើបនៃពាក្យស្លោក "កាន់តែធំ កាន់តែល្អ" ឬ “the bigger, the better” គឺបង្ហាញពីបំណងប្រាថ្នារបស់អ្នកប្រើប្រាស់ដែលចង់បានទូរទស្សន៍ស្មាតធីវីដែលមានអេក្រង់ធំល្អគុណភាពខ្ពស់ និងទូរទស្សន៍លំដាប់ខ្ពស់នៅតែបន្តកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងតម្រូវការកើនឡើង នៃចំណែកស្មាតធីវីដែលមានទំហំ 75 អ៊ីង និងធំជាងនេះកើនឡើងប្រមាណ 20% នៅក្នុងទីផ្សារស្មាតធីវីលំដាប់ខ្ពស់ រួមមាននៅទាំងអាមេរិកខាងជើង និងអឺរ៉ុប។ ការនាំចេញស្មាតធីវី OLED ដែលមានទំហំអេក្រង់ 75 អ៊ីង និងទំហំធំជាងនេះ ឃើញមានការកើនឡើងយ៉ាងខ្លាំង ដែលលើសពី 25% នេះបើតាមការទិន្នន័យនៃប្រាក់ចំណូលនៅក្នុងទីផ្សារស្មាតធីវី OLED ទាំងមូល។ សម្រាប់ការលក់ស្មាតធីវីជាមធ្យមប្រចាំឆ្នាំគឺមានការកើនឡើងជិត 70% ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ រួមទាំងកាលពីឆ្នាំមុនផងដែរ។
LG បញ្ជាក់ពីភាពជោគជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងទីផ្សារស្មាតធីវីជាថ្មីដូច្នេះថា ការនាំចេញស្មាតធីវី OLED TVs សរុបទាំងអស់របស់ក្រុមហ៊ុន គឺមានម៉ូដែល OLED TV 75-inch សរុបប្រមាណ 60%។ ក្រុមហ៊ុន LG បាននឹងកំពុងពង្រីកដែនទីផ្សារ OLED TVs យ៉ាងសកម្មរបស់ខ្លួន ដោយក្រុមហ៊ុនបានធ្វើការណែនាំម៉ូដែលអេក្រង់ទំហំ 97-inch, 83-inch និង 77-inch ដែលគាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 4K@120Hz ជាមួយប្រព័ន្ធមុខងារ wireless transmission solution ដ៏ល្អឥតខ្ចោះរបស់ខ្លួន ដើម្បីពង្រីកលទ្ធភាពនៅក្នុងទីផ្សារ OLED TVs ដើម្បីតម្រូវការដែលកំពុងកើនឡើងសម្រាប់ស្មាតធីវីដែលមានអេក្រង់ទំហំធំ។ ជាពិសេស គឺនៅក្នុងទីផ្សារអាមេរិកខាងជើង និងអឺរ៉ុបតែម្តង។
ទន្ទឹមនឹងការរីកចម្រើននៅក្នុងទីផ្សារស្មាតធីវីដែលមានអេក្រង់ធំគុណភាពខ្ពស់ ក្រុមហ៊ុន LG គឺបាននឹងខិតខំពង្រឹង និងជម្រុងឲញទីផ្សារនៃស្មាតធីវី OLED របស់ខ្លួនជាមួយនឹងការអភិវឌ្ឍន៍ទៅលើស្រឡាយស្មាតធីវី Wireless OLED TVs របស់ខ្លួន ជាមួយការបង្កើនគុណភាពរូបភាពកាន់តែខ្ពស់ បង្កើនគុណភាពសំឡេងកាន់តែប្រសើរ ជាពិសេសបានបំពាក់នូវប្រព័ន្ធឆ្លាតវៃ AI ជាមួយការប្រើប្រាស់បន្ទះឈីបខួរក្បាល Alpha 11 AI Processor។ សម្រាប់ស្មាតធីវី OLED ចុងក្រោយបង្អស់របស់ LG ក៏នឹងផ្តល់ជូននូវបទពិសោធន៍កម្សាន្តនៅក្នុងផ្ទះផ្ទាល់ខ្លួនកាន់តែច្រើនជាមួយនឹងវេទិកាទូរទស្សន៍ឆ្លាតវៃតាមរយះប្រព័ន្ធប្រតិបត្តិការណ៍ webOS ផងដែរ។
ការនាំចេញស្មាតធីវីសរុបទាំង OLED និង LCD របស់ LG កាលពីឆ្នាំមុនមានចំនួនសរុបជាង 22.53 លានគ្រឿង មានចំនែកទីផ្សារ 16.3% នៅក្នុងទីផ្សារស្មាតធីវីពិភពលោកក្នុងឆ្នាំ 2023។ ស្មាតធីវីរបស់ LG ដែលមានទីផ្សារល្អបំផុតនៅទូទាំងពិភពលោកមានដូចជាម៉ូដែល LG QNED TV ដែលប្រើបច្ចេកវិទ្យាពណ៌ Quantum Dot និងម៉ូដែល LG NanoCell ដែលបំពាក់នូវអេក្រង់ដែលមានទឹកពណ៌ច្បាស់ម៉ដ្ឋ និងរស់រវើក។ ហើយម៉ូដែល LG QNED បានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងទីផ្សារស្មាតធីវិ LCD TV quantum dot កាលពីឆ្នាំមុនជាមួយនឹងចំណែកនៃប្រាក់ចំណូល 14.7%។
ចំនែកស្មាតធីវី LG QNED TVs ម៉ូដែលចុងក្រោយបង្អស់ គឺមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Mini LED និងបន្ទះឈីប Alpha 8 AI Processor ដែលមានសមត្ថភាពធ្វើការប្រសើរឡើង 1.3 ដងនៃដំណើរការ AI បើប្រៀបធៀបទៅនឹងជំនាន់ Alpha 7 Gen 6 processor។ ម៉ូដែលចុងក្រោយនេះ អតិថិជនអាចជ្រើសរើសម៉ូដែលដែលខ្លួនពេញចិត្តបានដោយមានទំហំចាប់ពី 43 អ៊ីង ដល់ 98 អ៊ីញ។ ការនាំចេញស្មាតធីវីនៅទូទាំងទីផ្សារពិភពលោកគឺមានចំនួនលើសពី 201 លានគ្រឿងកាលពីឆ្នាំ 2023 មានការថយចុះបន្តិចបើធៀបនឹងឆ្នាំ2022។ ហើយសម្រាប់ការនាំចេញស្មាតធីវី LCD គឺមានចំនួនតិចជាង 200 លានគ្រឿង ក្នុងរយះពេលពីរឆ្នាំជាប់ៗគ្នា ខណៈដែលការនាំចេញស្មាតធីវី OLED TVs មានការកើនឡើង ដោយក្នុងនោះ LG មានការនាំចេញបានចំនួន 5.6 លានគ្រឿង៕