no-alternative title
no-alternative title
no-alternative title

Xiaomi Civi 4 នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Leica រួមនិងអេក្រង់រាបស្មើរកម្រិត 1.5K

Xiaomi Civi 4 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ ស្មាតហ្វូននេះ មានការបែកធ្លាយព័ត៌មានតាំងពីប៉ុន្មានខែមុនមកម្លេះ ដោយមានការបញ្ជាក់ពីការប្រើប្រាស់បន្ទះឈីបរបស់ MediaTek ហើយបន្ទាប់មកក៏មានពាក្យចចាមអារ៉ាមបន្តថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 series ផងដែរ។ ថ្មីៗនេះ ក៏មានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូននេះ ក៏អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 series SoC ថែមទៀតផង។ សម្រាប់ថ្ងៃនេះវិញ គឺមានការទម្លាយព័ត៌មានថ្មី ពីផ្នែកផ្សេងដែលមានប្រើប្រាស់នៅលើស្មាតហ្វូននេះវិញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយចេញពី Digital Chat Station បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Xiaomi Civi 4 នឹងមានការប្រើប្រាស់នូវបន្ទះឈីបដែលមានលេខកូដ Qualcomm SM8635។ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិនៅលើបន្ទះឈីប Snapdragon 8 series នោះទេ។ អ្នកទម្លាយរូបនេះ ក៏បានបង្ហើបនូវព័ត៌មានថ្មីនៃផ្នែកខាងមុខនេះស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មីរ មានសមត្ថភាពបង្ហាញចេញបានកម្រិត 1.5K។ អេក្រង់នេះ ក៏មានភាពកោង 2.7D micro ដូចក្នាជាមួយនិងអេក្រង់គែមកោងដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 14 series អញ្ចឹងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៌ខ្លាំងនោះ គឺស្មាតហ្វូននេះ ក៏មានការបំពាក់នូវកាមេរ៉ាដែលការគាំទ្រនូវបច្ចេកវិទ្យារបស់ Leica ជាមួយនិងការប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 50MP។ ជាមួយនិងដំណើរកាមេរ៉ាថ្មីនេះ បញ្ជាក់ថា នេះគឺជាស្មាតហ្វូនដំបូងរបស់ម៉ូដែលមិនមែនស្ថិតក្នុង Xiaomi series ដែលទទយលបាននូវការបំពាក់នូវប្រព័ន្ធកាមេរ៉ារបស់ Leica branding។ ស្មាតហ្វូននេះក៏នឹងមានការឌីស្សាញស៊ុមជុំវិញពីលោហៈ និងមានខ្នងក្រោយឌីស្សាញពីកញ្ចក់ដូចម៉ូដែលប្រណិតអញ្ចឹងដែរ។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,000mAh និងមានការគាំទ្រនូវកម្លាំងសាក 100W charging (possibly 120W)។

ផ្អែកលើព័ត៌មានថ្មីនៅថ្ងៃនេះ បញ្ជាក់ថា Xiaomi Civi 4 នឹងមានការលក្ខណៈសម្បត្តិខុសពីជំនាន់មុន ដោយសារតែម៉ូដែលដំបូងគេ គឺមាអេក្រង់កោង និងមានកាមេរ៉ាមុខភ្លោះ ហើយនិងប្រើប្រាស់បន្ទះឈីបស្មាតហ្វូនថ្នាក់កណ្តាល។Civi 4 ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅក្នុងខែឧសភាខាងមុខនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន