រថយន្ត BYD Song Pro DM-i ម៉ូដែល Honor Edition plug-in hybrid crossover ត្រូវបានក្រុមហ៊ុន BYD ប្រកាសដាក់លក់នៅលើទីផ្សារប្រទេសចិនហើយ ដែលនេះគឺជាម៉ូដែលថ្មីមួយមានសមត្ថភាពអាចរត់បានចំងាយ 1090km និងស៊ីសាំង 4.4 លីត្រសម្រាប់ចំងាយផ្លូវ 100km។ រថយន្តនេះ មានតម្លៃធូរថ្លៃជាងមុន 20,000 យ៉ន់ដែលប្រហែល (2,800 USD)។ ការបញ្ចុះតម្លៃនេះគឺក្រុមហ៊ុន BYD មានគោលដៅប្រកួតប្រជែងជាមួយរថយន្តសាំងដែលផលិតនៅក្នុងស្រុក។ ការបង្ហាញខ្លួនរបស់ Song Pro DM-i នៅពេលនេះ គឺមានតម្លៃចាប់ពីចាប់ពី 109,800 យ៉ន់ ដែលប្រមាណជាជាង 15,300 ដុល្លារប៉ុណ្ណោះ។
BYD Song Pro DM-i Honor Edition គឺមានការឌីស្សាប៉ាណាមុខថ្មី មានលក្ខណៈជាស្រកាជ្រុងៗតំរៀបបន្តបន្ទាប់គ្នា ដោយយកលំនាំតាមការឌីស្សាញថ្មីៗនេះ មុខដូចជានាគរាជ “Dragon Face”។ សូមជំរាបថា កាពីមុននេះ BYD Tang DM-i ក៏មានការឌីស្សាញមុខដូចគ្នានេះដែរ។ BYD Song Pro DM-i មានវិមាត្រទំហំ 4738/1860/1710 mm និងមានប្រវែងគម្លាតកង់មុខក្រោយ 2712 mm។ សម្រាប់វត្តមានពេលនេះមានតែពណ៌ខ្មៅប៉ុណ្ណោះ។ និយាយពីការឌីស្សាញផ្នែកខាងក្នុងវិញ គឺមិនមានការផ្លាស់ប្តូរការឌីស្សាញពីជំនាន់មុននោះទេ។ e Song Pro DM-i Honor Edition មានការបំពាក់នូវអាចបង្វិលបានទំហំ 15.6-អ៊ីង និងអេក្រង់ទីពីរមានទំហំ 8.8 អ៊ីង ហើយសម្រាប់កៅអីអង្គុយ គឺមានការបច្ចេកវិទ្យាកំដៅ និងមានខ្យល់ចេញចូលបានល្អ រួមជាមួយនិងឧបល័រចំនួន 9 ថែមទៀតផង។
ចំពោះកម្លាំងម៉ាស៊ីនវិញ នៅលើរថយន្ត BYD Song Pro DM-i គឺមានការបំពាក់នូវម៉ាស៊ីនទំហំ 1.5-liter turbocharged ICE កម្លាំង 81kW។ ជាមួយគ្នានេះក៏មានការប្រើប្រាស់នូវម៉ូទ័រ 145-kW electric motor និង E-CVT ផងដែរ។ Song Pro DM-i Honor Edition គឺមានតម្លើងនូវអាគុយអគ្គិសនីកម្លាំង 12.9-kWh LFP battery សម្រាប់ការធ្វើដំណើរបាន 59 km តាមរយៈនៃការប្រើប្រាស់នូវ Electric WLTC range (71 km NEDC)។ សម្រាប់អាគុយធំជាងនេះ គឺមានទំហំ 18.3 អ៊ីង អាចធ្វើដំណើរបាន 85 km តាមរយៈ WLTC range (110 km NEDC) ដោយមិនប្រើប្រាស់ម៉ាស៊ីនសាំងនោះទេ។ សម្រាប់ការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាអាគុយ រួមនិងម៉ាស៊ីនសាំងនោះ រថយន្តនេះ មានសមត្ថភាពធ្វើដំណើរបាន 1090 km (NEDC)។
BYD Song Pro DM-i Honor Edition មានការផ្តល់ជូននូវជម្រើស 5 ផ្សេងគ្នា គឺមានចាប់ពីតម្លៃ 109,800 – 139,800 យ៉ន់ ឬមានតម្លៃចាប់ពី 15,300 ដុល្លារ ដល់តម្លៃ 19,400 ដុល្លារ។
BYD Song Pro DM-i Honor Edition 71KM Pilot មានតម្លៃ 109,800 យ៉ន់ (15,300 ដុល្លារ)
BYD Song Pro DM-i Honor Edition 71KM Leading មានតម្លៃ 115,800 យ៉ន់ (16,100 ដុល្លារ)
BYD Song Pro DM-i Honor Edition 71KM Transcend មានតម្លៃ 122,800 យ៉ន់ (17,100 ដុល្លារ)
BYD Song Pro DM-i Honor Edition 110KM Transcend មានតម្លៃ 129,800 យ៉ន់ (18,000 ដុល្លារ)
BYD Song Pro DM-i Honor Edition 110KM Excellent មានតម្លៃ 139,800 យ៉ន់ (19,400 ដុល្លារ)
សូមជំរាបថា កាលពីពេលមុននេះ BYD sold Song Pro DM-i Champion Edition គឺមានដាក់លក់តម្លៃចាប់ពី 129,800 យ៉ន់ ទៅតម្លៃ 159,800 យ៉ន់ ដែលប្រហែលជា 18,000 ដុល្លារ ទៅតម្លៃ 22,200 ដុល្លារ។