no-alternative title
no-alternative title
no-alternative title

LG OLED Evo G4 និង C4 4K Gaming TVs បំពាក់អេក្រង់ល្បឿន 144Hz ត្រូវបានដាក់បញ្ជាទិញមុនជាមួយតម្លៃចាប់ពីខ្ទង់ $1,499.99

ក្រុមហ៊ុន LG Electronic ប្រចាំសហរដ្ឋអាមេរិកបានធ្វើការប្រកាសចេញស្មាតធីវី OLED evo G4 និង C4 Series 2024 ហើយនៅពេលនេះក្រុមហ៊ុនក៏បានបើកទទួលការបញ្ជាទិញនៅលើគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន ចំនែកការនាំចេញនឹងត្រូវធ្វើឡើងនៅចុងខែមីនានេះ។ សម្រាប់អតិថិជនដែលធ្វើការបញ្ជាទិញដំបូងៗ គឺទទួលបានដូចជា LG Smart Cam, cashback rewards, និងសេវាកម្មដំឡើង complimentary setup services។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល LG OLED evo G4 Series គឺមានជម្រើសទំហំអេក្រង់ដល់ 97-inch ខណៈម៉ូដែល LG OLED evo C4 Series មានជម្រើសអេក្រង់តូចបំផុតត្រឹម 42-inch។ បន្ថែមពីនេះ LG ក៏មានការបញ្ចុះតម្លៃសម្រាប់ឧបករណ៍ Soundbar ស៊េរីថ្មី នៅពេលដែលបានជាវស្មាតធីវីស៊េរីថ្មីទាំងពីរខាងលើណាមួយថែមទៀតផង ដើម្បីផ្តល់ជូនទាំងបទពិសោធន៍គុណភាពរូបភាពដ៏រស់រវ៉ើក ជាមួយបច្ចេកវិទ្យាសំឡេងដ៏អស្ចារ្យសម្រាប់ការកម្សាន្តនៅក្នុងគេហដ្ឋាន។ឋ LG OLED evo G4 Series 2024 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវបច្ចេកវិទ្យាបន្ទះឈីប a11 (Alpha)  AI Processor ដែលផ្តល់នូវគុណភាពរូបភាព និងសំឡេងគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យា Brightness Booster Max technology ដែលជួយបង្កើនគុណភាពកម្រិតពន្លឺភ្លឺច្បាស់ដល់ 150%។ 

 

ចំនែកម៉ូដែល OLED evo C4 Series គឺបានបំពាក់នូវបច្ចេកវិទ្យាបន្ទះឈីប a9 (Alpha) Processor Gen 7 ដែលផ្តល់នូវគុណភាពរូបភាព និងកម្រិតពន្លឺគុណភាពខ្ពស់បំផុត។ ស្មាតធីវីស៊េរីថ្មីឆ្នាំ 2024 របស់ LG ទាំងពីរនេះ បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនគុណភាពរូបភាព កម្រិតទឹកពណ៌ កាន់តែភ្លឺច្បាស់ ព្រមទាំងជួយដល់កម្រិតសំឡេងបានក្នុងគុណភាពខ្ពស់បំផុតសម្រាប់ការកម្សាន្ត។

 

សម្រាប់អតិថិជនដែលជា Gamer វិញ គឺពិតជាត្រូវចិត្តបំផុតសម្រាប់ការលេងហ្គេមនៅលើអេក្រង់ដ៏ធំច្បាស់ ដោយសារតែអេក្រង់ស្មាធីវី LG ជំនាន់ថ្មីទាំងពីរស៊េរីនេះ គឺកម្រិតបង្ហាញដល់ 4K ជាមួយល្បឿន refresh rate ដល់ 144Hz និងគាំទ្រប្រព័ន្ធមុខងារ NVIDIA G-SYNC និង AMD FreeSync ដើម្បីជួយបង្កើនលទ្ធភាពដំណើរការលើអេក្រង់កាន់តែមានភាពរលូន Smooth ល្អផ្តល់នូវបទពិសោធន៍ក្នុងការដំណើរការលេងហ្គេមកាន់តែអស្ចារ្យ។

LG OLED evo G4 និង C4 Series 2024 ដំណើរការដោយប្រតិបត្តិការ webOS Platform ដែលផ្តល់នូវកម្មវិធី និងមុខងារប្រើប្រាស់ថ្មីៗទំនើបៗដ៏សម្បូរបែបសម្រាប់ការកម្សាន្ត។ ស្មាតធីវីស៊េរីថ្មីនេះ ក៏គាំទ្រដំណើរការជាមួយឧបករណ៍ឆ្លាតវៃក្នុងផ្ទះក៏ដូចជាមុខងា Apple AirPlay និង Google Chromecast ថែមទៀតផង។ ជាពិសេស LG បានសន្យាក្នុងការផ្តល់នូវការធ្វើបច្ចុប្បន្នភាព webOS នៅលើស្មាតធីវីស៊េរីថ្មីរបស់ខ្លួនរយះពេលដល់ទៅ 5 ឆ្នាំ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារ និងកម្មវិធីថ្មីៗទាន់សម័យកាល។ LG OLED evo G4 និង C4 Series 2024 នឹងប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 17 ខែមីនា។ 

ក្នុងនោះម៉ូដែល LG OLED evo C4 Series មានជម្រើសទំហំអេក្រង់ចាប់ពី 42-inch/48-inch/55-inch/65-inch/77-inch ដល់ 83-inch ដោយម៉ូដែលអេក្រង់តូច(42-inch) គឺខ្ទង់ $1,499.99 និងម៉ូដែលអេក្រង់ធំបំផុត (83-inch) ខ្ទង់ $5,399.99។ ចំនែកម៉ូដែល LG OLED evo G4 Series មានជម្រើសទំហំចាប់ពី 55-inch/65-inch/77-inch/83-inch ដល់ 97-inch ជាមួយតម្លៃចាប់ពីខ្ទង់ $2,600 សម្រាប់ម៉ូដែលអេក្រង់តូចបំផុត (55-inch) និងខ្ទង់ $24,999.99 សម្រាប់ម៉ូដែលអេក្រង់ធំបំផុត (97-inch)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន