no-alternative title
no-alternative title
no-alternative title

IM L6 ប្រើប្រាស់ថាមពលថ្ម Solid State រត់បានចម្ងាយ 1000km ទំនងជាងនឹងបង្ហាញវត្តមាននៅខែឧសភា

បន្ទាប់ពីបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌រថយន្ត Geneva Motor Show រួចមក រថយន្តជំនាន់ថ្មី IM L6 ត្រូវបានការិយាល័យព័ត៌មានរបស់ប្រទេសចិន បញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិជាច្រើន។ យោងតាមការទម្លាយនៅថ្ងៃនេះ បានបញ្ជាក់ថា រថយន្តជំនាន់ទី 4 របស់ IM ដែលគ្រប់គ្រដោយក្រុមហ៊ុន SAIC មួយនេះ នឹងមានការប្រកាសចេញជាផ្លូវការ នៅលើទីផ្សារនាខែឧសភាខាងមុខនេះ ហើយនឹងបន្តដាក់លក់នៅលើទីអាមេរិកខាងត្បូង និងទីផ្សារអឺរ៉ុបនៅឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានវិមាត្រ 4931/1960/1474 mm និងមានគម្លាតកង់មុខក្រោយប្រវែង 2950mm ហើយនិងមានទម្ងន់ 2040kg សម្រាប់ម៉ូដែលដំណើរការកង់ក្រោយ និងទម្ងន់ 2250kg សម្រាប់ម៉ូដែលដំណើរការកង់ទាំង 4។ ចំពោះរថយន្តដែលដំណើរការកង់ក្រោយពីនែះ គឺមានការបំពាក់នូវម៉ូទ័រកម្លាំង 250kW electric motor។ ជាមួយនិងការប្រកាសចេញនេះ ក្រុមហ៊ុនក៏នឹងមានផ្តល់នូវជម្រើសអាគុយអគ្គិសនីកម្លាំង 90 ឬ 100 kWh ternary lithium (NCM) ដែលផលិតចេញដោយ CATL ផងដែរ។

សម្រាប់រថយន្តដំណើរការកង់ក្រោយ 2 គឺនឹងតរត់បានចម្ងាយ 720km CLTC range ខណៈដែលម៉ូដែលដំណើរការដោយ កង់ទាំង 4 គឺអាចធ្វើដណើរបាន 770km។ យោងតាមអ្នកនាំពាក្យនៅទីក្រុង Geneva បានបញ្ជាក់ថា រថយន្តនេះ ក៏មានម៉ូដែលប្រើប្រាស់ថាមពលថ្ម solid state ផងដែរ ដោយមានសមត្ថភាពអាចរត់បាន 800km (WLTP) range ឬ 1000 km CLTC។

ទាក់ទងនិងព័ត៌មាន មានការបង្ហោះនៅលើ Weibo ដោយលោក Liu Tao ដែលជានាយកប្រតិបត្តិរបស់ IM បាននិយាយទៅកាន់បណ្តាញផ្សព្វផ្សាយប្រទេសចិនថា រថយន្ត L6 នឹងក្លាយជាម៉ូដែលមួយ ដែលនឹងលក់ដាច់បំផុតសម្រាប់ម៉ាកយីហោរបស់ IM។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា រថយន្តនេះ ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅលើកង់ទាំង 4 ដូចអ្វីដែលយើងបានឃើញនៅលើ Yangwang U8 អញ្ចឹងដែរ។ ជាពិសេសរថយន្តនេះ ក៏អាចនឹងមានមុខងារបើកបរដោយស្វ័យប្រវត្តិផងដែរ បន្ទាប់ IM Motors ទទួលបាននូវសិទ្ធិតេសាកល្បងមុខងារនេះនៅលើ L3 សម្រាប់ទីក្រុងសៀងហៃរួចមក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន