no-alternative title
no-alternative title
no-alternative title

Huawei P70 Series នឹងបំពាក់នូវបន្ទះឈីប Kirin 5G ដែលធ្លាប់ប្រើនៅលើ Huawei P40 Series

មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ក្រុមហ៊ុន Huawei នឹងមានការរៀបចំនូវព្រឹត្តិការណ៍សន្និសីទមួយនៅក្នុងខែមីនានេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូន Huawei P70 series ដែលម៉ូដែលប្រណិតរបស់ខ្លួន។ សម្រាប់ចំនុចពិសេសដែលមើលឃើញថា មានការប្រែប្រួលនៅលើស្មាតហ្វូនថ្មីនេះ គឺការប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Huawei P40 Series ដែលចេញលក់កាលពីមុនអញ្ចឹងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ជាច្រើនដែលចេញពីអ្នកទម្លាយ @Digital Chat Station ក៏មានការបង្ហាញអំពីមុខងារដែលមាននៅលើស្មាតហ្វូន Huawei P70 series ផងដែរ។ នៅក្នុងការបែកធ្លាយថ្មីៗបានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប K9 5G processor (Kirin 9XXX) ដែលនឹងបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតជាច្រើន។ ស្មាតហ្វូននេះ ក៏អាចនឹងមានការបញ្ចេញនូវបន្ទះឈីបដែលមានកម្រិតហ្វ្រេកង់ផ្សេងទៀត រវាងស្មាតហ្វូនប្រភេទ standard និង Pro version នៃត្រកូលស្មាតហ្វូន Huawei P70 series ផងដែរ។

ដោយផ្អែកទៅលើភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Huawei នោះ ស្មាតហ្វូន P70 series នេះ គឺដើរតាមគន្លងរបស់ស្មាតហ្វូន Huawei Mate 60 series ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះដែលមានបន្ទះឈីប Kirin 9000S។ សម្រាប់ CPU នៅលើបន្ទះឈីបនេះ មាន 8 cores និង 12 threads។ សម្រាប់ក្រាហ្វិកកាត GPU គឺជាមានការគាំទ្រដោយ Maleoon 910។ ទន្ទឹមនឹងការវិលត្រឡប់របស់បន្ទះឈីប Kirin 5G នេះ គ្រប់ម៉ូដែលនៃស្មាតហ្វូន P70 series នេះ គឺនឹងបំពាក់នូវ high-density battery cells, wireless charging និងការបង្កើនទៅលើសតម្ថភាពនៃកាមេរ៉ាដែលមាន 50MP super outsole និង 4x periscope telephoto lens ថែមទៀតផង។ 

ស្មាតហ្វូន Huawei P70 series នេះ នឹងមានសិនស័រ 1 អ៊ីង Sony IMX 989 ជាមួយនឹង variable aperture។ សម្រាប់អេក្រង់នៅលើស្មាតហ្វូន Huawei P70 series នេះ នឹងមានអេក្រង់គែមកោងបន្តិច 1.5K និងអេក្រង់ដល់ទៅ 6.7 អ៊ីង។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏មាន stereo dual speakers ដែលផ្តល់នូវសំឡេងច្បាស់ពិរោះក្នុងការប្រើប្រាស់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន