no-alternative title
no-alternative title
no-alternative title

Infinix Smart 8 Plus បំពាក់អេក្រង់ទំហំ 6.6 អ៊ីង មានថ្មទំហំ 6000mAh និងប្រើបន្ទះឈីប Helio G36 ជាមួយតម្លៃខ្ទង់ $94

Infinix Smart 8 Plus បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌា បន្ទាប់ពីបានធ្វើការប្រកាសចេញនៅលើទីផ្សារសកលកាលពីខែមករា។ ស្មាតហ្វូនកម្រិតបង្គួរស៊េរីថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងជាមួយភាពស្រស់ស្អាតទាក់ទាញជាមួយស៊ុមជុំវិញទាលជាមួយនឹងកញ្ចប់លែនកាមេរ៉ាធំដ៏ទាក់ទាញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនធុនបង្គួរស៊េរីថ្មីមួយនេះបំពាក់អេក្រង់ IPS LCD Display ទំហំ 6.6-inch គាំទ្រកម្រិតបង្ហាញ HD+ (720 x 1612px) នៅលើខ្នាត 20:9 ratio ជាមួយរន្ធទំលុះអេក្រង់មួយគ្រាប់។ អេក្រង់ស្មាតហ្វូននេះគាំទ្រកម្រិតល្បឿន refresh rate 90Hz និងមានកម្រិតពន្លឺ 500nits។ អេក្រង់ស្មាតហ្វូននេះ គាំទ្របច្ចេកវិទ្យាអេក្រង់ Dynamic Island ដូច iPhone ជំនាន់ចុងក្រោយដែរ ដោយ Infinix ហៅថា Magic Ring ដែលបង្ហាញមុខងារជាច្រើនដូចជាសារជូនដំណឹង ថាមពលថ្ម និងភាគរយនៅពេលសាកថ្មជាដើម។ Infinix Smart 8 Plus ក៏គាំទ្រមុខងារស្កែនមុខដោះសោរថែមទៀតផង ហើយក៏មានបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើស៊ុមខាងស្តាំផងដែរ។

 

ស្មាតហ្វូនធុនបង្គួរស៊េរីថ្មីនេះប្រើនូវបន្ទះឈីប MediaTek Helio G36 ល្បឿន 2.2GHz ភ្ជាប់ដោយរ៉េមប្រភេទ LPDDR4x ទំហំ 4GB និងម៉េមូរី eMMC5.1 ទំហំ 128GB។ បន្ថែមពីនេះក៏មានមុខងារពង្រីកទំហំរ៉េមបានទំហំ 4GB បន្ថែមទៀត និងអាចដាក់បន្ថែមម៉េមូរីក្រៅបានដល់ 2TB។ Infinix Smart 8 Plus ដំណើរការដោយ XOS 13 ដែលគាំទ្រដោយ Android 13 Go។ ស្មាតហ្វូនស៊េរីថ្មីនេះ មានកាមេរ៉ាក្រោយទំហំ 50MP ជាមួយកាមេរ៉ា AI Len និងអំពូល Quad-LED Flash ហើយនិងមានកាមេរ៉ាមុខទំហំ 8MP។ 

Infinix Smart 8 Plus មានថ្មទំហំ 6000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿន 18W  តាមរយះរន្ធ USB-C។ ស្មាតហ្វូននេះមានកម្រាស់ 8.95mm ជាមួយទំងន់ 204ក្រាម និងមានរន្ធដោតកាសខ្នាត 3.5mm។ Smart 8 Plus មានជម្រើសពណ៌ស ទឹកមាស និងខ្មៅ ហើយនិងមានតម្លៃខ្ទង់ប្រហែល $94 ដែលនឹងត្រូវចេញលក់នៅទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 9 ខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន