no-alternative title
no-alternative title
no-alternative title
no-alternative title

BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

កាលពីថ្ងៃម្សិលមិញនេះក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីដែលជា ម៉ូដែលថ្មីសម្រាប់ឆ្នាំ 2024 ស្ថិតក្នុងគ្រួសារ Honor របស់ខ្លួន។ រថយន្តស៊េរីថ្មីឆ្នាំ 2024 ដែលជាកំនែស៊េរី ថ្មីនេះ គឺជា BYD e2 Honor Edition។ សម្រាប់រថយន្តដែលជា Refresh Model 2024 នេះមានពីរ ម៉ូដែល នេះបើតាមការបញ្ជាក់ពីស្ថាប័ន CTLC របស់ប្រទេសចិនដែលអាចបើកបរបានចំងាយផ្លូវ 405km ។ ហើយសម្រាប់តម្លៃផ្លូវការណ៍ គឺចាប់ពីខ្ទង់ $12,400 ដល់ $13,400 នៅប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល BYD e2 ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍ដំបូងក្នុងខែមេសា ឆ្នាំ 2023។ ហើយអ្វីដែលគត់សំគាល់សម្រាប់តម្លៃដែលជា Refresh Model ថ្មីសម្រាប់ឆ្នាំ 2024 ឬ BYD e2 Honor Edition ដែលនេះ គឺជាតម្លៃសម្រាប់ការប្រគូតប្រជែងថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនីក្នុងប្រទេសចិន។ BYD e2 Honor Edition គឺជាចំនែកមួយនៃគ្រួសារ BYD Ocean Series។

ម៉ូដែលថ្មីឆ្នាំ 2024 នេះ គឺបានបំពាក់បន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើបជាង 12 ដែលក្នុងរួមមានបច្ចេកវិទ្យាកញ្ចប់អាគុយប្រភេទ Blade Battery, ប្រព័ន្ធម៉ាស៊ីនត្រជាក់ Heat pump air conditioning system, ប្រព័ន្ធតភ្ជាប់ NFC Car Key ដែលភ្ជាប់ជាមួស្មាតហ្វូន និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជាដើម។

BYD e2 Honor Edition ប្រើប្រាស់ទម្រង់នៃភាសារចនារបស់ BYD Ocean  Series ជាមួយនឹងការរចនាផ្នែកខាងមុខបិទជិត រំលេចជាមួយចង្កៀងបំភ្លឺផ្លូវដែលមានរចនាបែបស្លីមប្រភេទ LED និងមានសំណាញ់ប៉ាណាពណ៌ខ្មៅនៅខាងក្រោមបន្តិច។ BYD e2 Honor Edition មានទំហំវិមាត្រជារួម 4260mm x 1760mm x 1530mm ជាមួយគម្លាតកងមុខទៅកង់ក្រោយ 2610mm ដែលធ្វើឲ្យម៉ូដែលថ្មីនេះ មានបណ្តោយវែងជាងជំនាន់ឆ្នាំមុនបន្តិច។

នៅផ្នែកខាងក្នុងមានការបំពាក់នូវអេក្រង់ម្សាន្តប្រភេទ rotating screen ទំហំធំដល់ 10.1-inch មានមុខងារ Comfort mode និងដល់ទំហំ 12.8-inch សម្រាប់ ម៉ូដែល Luxury ព្រមទាំងមានភ្ជាប់នូវមុខងារ DiLink smart connectivity និង intelligent voice interaction systems ថែមទៀតផង។ រីនៅខាងក្រោយដៃចង្កូតមានបំពាក់នូវអេក្រង់ Digital Screen ប្រភេទ Full-LCD ទំហំ 8.8-inch សម្រាប់បង្ហាញព័ត៌មានសំខាន់ៗរបស់រថយន្តទៀតផង។

រថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2024 នេះ នៅមានបំពាក់ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន  VTOL discharge technology ដែលអាចសាកភ្លើងបានដល់កំលាំង 3.3kW មានប្រព័ន្ធភ្ជាប់ជាមួយស្មាតហ្វូន សម្រាប់ការចាក់សោរ (Lock) និងដោះសោរ (Unlock) ថែមទៀតផង។ BYD e2 Honor Edition ត្រូវ បានរចនាឡើងដោយឈេរលើស្ថាបត្យកម្ម e-Platform 3.0 ដែលមានបំពាក់នូវប្រព័ន្ធថាមពល eight-in-one electric powertrain system ជាមួយការបំពាក់នូវម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous motor ដែលអាចបង្កើតកំលាំងបាន 70kW។

ជាមួយគ្នានេះ BYD e2 Honor Edition បានបំពាក់នូវកញ្ចប់អាគុយ LFP Blade Battery ទំហំ 43.2-kWh និងមាននូវប្រព័ន្ធសុវត្ថិភាពកម្រិត ខ្ពស់ system energy density ថែមទៀតផង៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន