no-alternative title
no-alternative title
no-alternative title

Lexus LBX រថយន្តស៊េរីថ្មីបំពាក់់ម៉ាស៊ីន Hybrid 1.5L បានប្រកាសចេញលក់នៅក្នុងប្រទេសថៃក្នុងតម្លៃខ្ទង់ជាង 6 ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្ត Lexus បានធ្វើការប្រកាសចេញរថយន្តប្រភេទ Hybrid ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Lexus LBX នៅទីផ្សារប្រទេសថៃ។ រថយន្ត Lexus LBX Hybrid ស៊េរីថ្មីដែលទើបប្រកាសចេញលក់នៅក្នុងរាជាណាចក្រថៃឡង់នេះ គឺមានពីជម្រើសកម្រិត trim level គឺ Luxury និង Premium។ ដោយម៉ូដែល Lexus LBX Luxury trim មានតម្លៃប្រមាណ 2,229,000 បាត ឬប្រហែលជាង 61,000 ដុល្លារអាមេរិក។ ចំនែកម៉ូដែល LBX Premium trim មានតម្លៃខ្ទង់ 2,390,000 បាត ឬប្រហែលជាង 65,500 ដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ Lexus ក៏បានសន្យាថា នឹងផ្តល់ជូននូវតម្លៃពិសេសនៅពេលដែលរថយន្តស៊េរីថ្មីទាំងពីរ Trim Level របស់ខ្លួន ត្រូវបានយកទៅដាក់តាំងពិព័រណ៌នៅក្នុងព្រឹត្តិការណ៍ Bangkok Auto Show ដោយម៉ូដែល Luxury មានតម្លៃប្រមាណ 2,190,000 បាត ខណៈ Premium មានតម្លៃត្រឹម 2,350,000 បាត។ Lexus LBX គឺជារថយន្តប្រភេទ Compact Luxury SUV ដែលត្រូវបាន Lexus ធ្វើការប្រកាសចេញជាសកលនៅក្នុងខែមិថុនាឆ្នាំ 2023។ រថយន្តនេះបានប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង GA-B Platform ដូចគ្នានឹង Toyota Yaris Cross ដែលបានប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបដែរ។

 

Lexus LBX បានបណ្តោ 4,190mm x ទទឹង 1,825mm x កម្ពស់ 1,560mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,580mm។ នៅផ្នែកខាងមុខរបស់ Lexus LBX មានការឌីស្សាញឡើងជាមួយអំពូលចង្កៀងប្រភេទ LED headlamps ជាមួយភ្លើង LED Daytime running light (DRLs) និងប្រើប្រាស់យ៉ាន់កង់ទំហំហំ 17/18-inch។ រថយន្តនេះមានជម្រើស 9 ពណ៌ ដែលរួមបញ្ចូលទាំងពណ៌ Sonic Copper និង Passionate Yellow ផងដែរ។ Lexus LBX ដំណើរការដោយម៉ាស៊ីនសាំងប្រភេទ Hybrid ទំហំ 1.5L មាន 3 ស៊ីឡាំង ដែលអាចផលិតកំលាំងបាន 91 សេះ (Hp) និងកំលាំងរមូល 120Nm និងមានម៉ូទ័រអគ្គិសនីប្រភេទ AC synchronous motor ដែលអាចផលិតកំលាំងបាន 80 សេះ ជាមួយកំលាំងរមូល 141Nm។ 

សម្រាប់ប្រព័ន្ធ Hybrid របស់ LBX គឺអាចផលិតថាមពលបានដល់ 134 សេះ និងដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ E-CVT។ នៅផ្នែកខាងក្នុងមានបំពាក់ដោយអេក្រង់ថាច់ទំហំ 9.8-inch គាំទ្រមុខងារ Apple CarPlay, មានទ្រនាប់សាកថ្មទូរស័ព្ទឥតខ្សែ Wireless Phone Charging Pad រួមនឹងប្រព័ន្ធ Speaker ចំនួន 6 គ្រាប់។ ចំនែកម៉ូដែល Luxury មានបំពាក់នូវអេក្រង់ LCD Digital Instrument ទំហំ 7-inch ខណៈម៉ូដែល Premium មានទំហំដល់ 12.3-inch ហើយម៉ូដែល Premium ក៏មានបំពាក់នូវប្រព័ន្ធថែមថយលេខហៅថា Paddle shifter នៅខាងក្រោយដៃចង្កូតផងដែរ។ 

សម្រាប់ប្រព័ន្ធសុវត្ថិភាពសម្រាប់ការបើកបរវិញ Lexus LBX មានបំពាក់មកជាមួយនូវប្រព័ន្ធ Adaptive Cruise Control, pre-collision safety system, lane tracing assist, និង rear cross-traffic alert ជាដើម។ បន្ថែមពីនេះក៏នៅមានប្រព័ន្ធវាស់សំពាធខ្យល់កង់ type pressure monitoring system និងគ្រង់គ្រងលំនឹងនៅពេលឡើងចំនោត hill-start assist control ថែមទៀតផង។ ក្រោយពីប្រកាសចេញនៅក្នុងប្រទេសថៃ Lexus LBX ក៏នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសម៉ាឡេស៊ីឆាប់ៗខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន