no-alternative title

រថយន្តអគ្គិសនី BYD Yuan UP មានការបញ្ជាទិញចំនួន 20,000 គ្រឿងហើយ បន្ទាប់ពីការសម្ពោធជាផ្លូវការបាន 3 ថ្ងៃ

បន្ទាប់ពីការប្រកាសចេញជាផ្លូវការកាលលពីថ្ងៃទី 26 ខែមីនាកន្លងទៅ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានចេញមកបញ្ជាក់ថា រថយន្ត SUV ប្រភេទថ្មីរបស់ខ្លួនម៉ូដែល Yuan UP ដែលទើបតែសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ គឺមានការបញ្ជាទិញចំនួនជាង 20,000 គ្រឿងហើយ ត្រឹមរយៈពេល 3 ថ្ងៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន BYD បានដាក់លក់រថយន្តអគ្គិសនីជំនាន់ថ្មីមួយនេះ ជាមួយនិង 3 ជម្រើសផ្សេងគ្នា ដោយមានតម្លៃចាប់ពី 96,800 យ៉ន់ (13,400 USD) ទៅលើម៉ូដែលរត់បានចម្ងាយ 301km និងចម្ងាយ 401km មានតម្លៃ 109,800 យ៉ន់ (15,200 USD) ខណៈដែលរថយន្តរត់បានចម្ងាយឆ្ងាយ 401km មានតម្លៃ 119,800 យ៉ន់ (16,600 USD)។

រថយន្តអគ្គិសនី BYD Yuan UP គឺជារ SUVs ម៉ូដែលថ្មី ត្រូវបានក្រុមហ៊ុននេះដាក់អោយដំណើរការជាមួយថាមពលអគ្គិសនីសុទ្ធ និងមានការប្រើប្រាស់នូវប្រព័ន្ធ e-Platform 3.0 integrated ជាមួយនិងបច្ចេកវិទ្យា CTB (Cell-to-body battery integration) ទៀតផង។ នៅលើរថយន្តអគ្គិសនីថ្មីនេះ គឺមានការបង្កើននូវទំហំផ្នែកខាងក្នុង និងការបង្កើនូវសុវត្ថិភាព ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាជាច្រើនផងដែរ។ 

ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តអគ្គិសនី BYD Yuan UP គឺមានគោលដៅផ្តោតទៅលើអ្នកប្រើប្រាស់ទូទៅជាច្រើន ដែលមានដូចជា សិស្សនិស្សិត អ្នកមានគ្រួសារថ្មីៗជាដើម។ ដូចអ្វីដែលក្រុមហ៊ុន BYD បានរៀបរាប់អញ្ចឹង Yuan UP គឺជារថយន្តអគ្គិសនី SUVs ដែលមានការបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុតប្រៀបធៀបជាមួយនិង SUV ទូទៅដែលមានលក់នៅលើទីផ្សារប្រទេសចិន។ រថយន្តនេះ គឺមនការបំពាក់នូវអំពូលភ្លើង LED headlights ដែលមានការឌីស្សាញដូចជាមុខនាគរាជ “dragon face” អញ្ចឹង។ Yuan UP គឺមានការឌីស្សាញផ្នែកខាងក្នុងជាមួយនិងជម្រើស 4 ពណ៌ ដែលមានដូចជា ពណ៌ស ពណ៌បៃតង ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។

រថយន្តអគ្គិសនី BYD Yuan UP គឺមានវិមាត្រ 4310/1830/1675mm និងមានប្រវែកគម្លាតកង់មុខក្រោយ 2620 mm ហើយនិងមានជម្រើសថាមពលអគ្គិសីពីរជម្រើសគឺ 70kW និង 130kW។ ចំពោះរថយន្តអគ្គិសនីដែលមានអាគុយទំហំ 32kWh គឺអាចរត់បានចម្ងាយ 301km ខណៈដែលរថយន្តអគ្គិសនីដែលមានអាគុយទំហំ 45.1 kWh រត់បានចម្ងាយ 401km នៅពេលសាកម្តង។

និយាយពីការឌីស្សាញផ្ទៃខាងក្នុងរបស់រថយន្ត Yuan UP នេះវិញ គឺមានការរចនាបែប D-Shaped Steering Wheel ដែលរួមមាន Yuan logo ផងដែរ។ នៅក្នុងរថយន្តនេះ គឺមានអេក្រង់ទំហំ 8.8-អ៊ីង LCD instrument cluster គាំទ្រជាមួយនិង HUD និងអេក្រង់មួយទៀតដែលជាស្ទីលរបស់ BYD signature នៅចំកណ្តាលមានទំហំ 12.8-អ៊ីង។ រថយន្តនេះ គឺមានការតម្លើងជាមួយនីងកៅអីអង្គុយផលិតចេញពីស្បែក ខណៈដែលផ្ទៃកណ្តាលនៃកៅអី គឺមានការបំពាកនូវ wireless charging pad។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន