no-alternative title
no-alternative title
no-alternative title

Apple ត្រៀមបញ្ចេញនូវកាសស្តាប់ AirPods ថ្មីរបស់ខ្លួន ដែលមានតម្លៃកាន់តែសមរម្យ!

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបង្ហាញនូវកាសស្តាប់ AirPods wireless ដ៏ពេញនិយមរបស់ខ្លួនជាច្រើន។ យោងតាមអ្នកវិភាគ Jeff Pu បានរាយការណ៍ថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ មានគោលដៅក្នុងការបញ្ចេញនូវកាសស្តាប់ដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់។ បើតាមរបាយការណ៍ចេញពីលោក Pu គឺបានបញ្ជាក់ថា ការផលិតនេះ នឹងមានការពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Foxconn ហើយក៏នឹងមានការតម្លើងនូវរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំ 2024 ខាងមុខនេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ មានពាក្យចចាមអារ៉ាមជាច្រើន ដែលបានបានព្យាករណ៍ចេញពីលោក Mark Gurman ដែលជាជាអ្នកវិភាគរបស់ Bloomberg បានបញ្ជាក់ថា កាសស្តាប់ AirPods ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬតុលាខាងមុខនេះ។ កាសស្តាប់នេះ គឺមានកូដហៅថា B768E និង B768M ដែលសំដៅទៅលើប្រភេទ ‘entry’ និង ‘mid-tier’។ លោក Gurman បាននិយាយទៀតថា ម៉ូដែលថ្មីនេះ នឹងមានការពង្រឹងទៅលើការឌីស្សាញយ៉ាងប្រសើរ គុណភាពសំឡេងខ្ពស់ និង USB C ថែមទៀតផង។ 

 

បន្ថែមពីនេះ កាសស្តាប់នេះ ក៏នឹងមានបំពាក់នូវមុខងារ active noise cancellation (ANC) និង speaker នៅក្នុង charging case ដើម្បីជួយក្នុងការតាមដានតាមរយៈការប្រើប្រាស់នូវកម្មវិធី Find My Location ផងដែរ។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ម៉ូដែលថ្មីនេះ អាចជា AirPods ជំនាន់ទី 4 នោះទេ។ លោក Gurman បានទម្លាយទៀតថា ការផលិតទ្រង់ទ្រាយធំទៅលើកាសស្តាប់ AirPods 4 នឹងចាប់ផ្តើមនៅក្នុងខែឧសភានេះ តាមរយៈដៃគូរបស់ខ្លួន គឺក្រុមហ៊ុន GoerTek និង LuxShare Precision ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន  iPhone 16 series ផងដែរ។ 

ទាក់ទងនឹងរឿងនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន និយាយពីការអាប់ដេតទៅលើកាសស្តាប់ AirPods Max ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះដូចគ្នា។ កាសស្តាប់នេះ គឺមានពណ៌បៃតង ផ្កាឈូក ទឹកប្រាក់ ផ្ទៃមេឃ និងប្រផេះថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន