no-alternative title
no-alternative title
no-alternative title

ការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិនៃស្មាតហ្វូន Moto Edge 50 Ultra ត្រូវបានទម្លាយចេញក្នុងវីដេអូថ្មីមួយ

យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Motorola បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូន Moto Edge 50 Pro នៅក្នុងប្រទេសឥណ្ឌា នាថ្ងៃទី 3 ខែមេសានេះ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3។ របាយការណ៍ខាងលើនេះថែមទាំងបានទម្លាយថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានម៉ូដែលបន្ថែមទៀតរួមមានដូចជា Moto Edge 50 Ultra និង Moto Edge 50 Fusion ជាដើម។ បន្ទាប់ពីការបែកធ្លាយរូបភាព render ដែលបញ្ជាក់ពីពណ៌របស់ស្មាតហ្វូន Moto Edge 50 Ultra ហើយនោះ ក៏ការទម្លាយនូវវីដេអូថ្មីមួយដែលមានការបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមអ្នកទម្លាយ @Evleaks ក៏បានបង្ហោះវីដេអូនេះ នៅលើ Twitter/X ផងដែរ។ ផ្អែកលើវីដេអូនេះ បង្ហាញថា ស្មាតហ្វូននេះ នឹងមានគែមអេក្រង់កោងថែមទៀតផង។ នៅពេលនេះ មានវីដេអូថ្មីមួយ បានទម្លាយអំពីការឌីស្សាញគែមកោង និងផផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះជាមួយនឹងគែមរបស់ស្មាតហ្វូននេះថែមទៀតហើយ ក្នុងនោះក៏មានការប្រើប្រាស់នូវ Antenna lines នៅលើគែមលោហៈរបស់ស្មាតហ្វូននេះថែមទៀតផង។  

នៅវីដេអូនេះ មានការទម្លាយអំពីការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ នៅខាងក្រោយជាមួយនឹង Periscope Telephoto Module ហើយនិងមានកាមេរ៉ាគោលទំហំ 50MP។ បន្ថែមពីនេះ នៅលើស្មាតហ្វូន Edge 50 Ultra នេះ ក៏នឹងមានកាមេរ៉ាទំហំ 50-Megapixel Periscope Telephoto ដែលគាំទ្រជាមួយនឹងឡែន 72mm focal length និងមានមុខងារហ៊្សូមបាន 3x optical zoom ថែមទៀត។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីងបង្ហាញចេញបានកម្រិត 1.5k គាំទ្រជាមួយនឹងល្បឿន 165Hz refresh rate។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខ single hole-punch ផងដែរ។

សូមជំរាបថា អេក្រង់នេះ គឺនឹងមានការពារដោយកញ្ចក់ Corning Gorilla Glass។ ក្រុមហ៊ុន Motorola និង Corning ក៏បានប្រកាសអំពីភាពជាដៃគូនៅក្នុងខែកុម្ភៈនៅក្នុងព្រឹត្តិការណ៍ MWC 2024 ហើយជាលទ្ធផលគ្រប់ស្មាតហ្វូន Motorola ទាំងអស់គឺមានកញ្ចក់ Gorilla Glass។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68 ផងដែរ។ នៅលើស្មាតហ្វូននេះមាន ការតម្លើងនូវ Dual stereo speaker ហើយនិងបន្ទះឈីប Snapdragon 8s Gen 3 រួមនិងថ្មទំហំ 4500mAh ដែលគាំទ្រនូវកម្លាំងសាក 125W wired ក៏ដូចជា 50W wireless charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន