no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន Nubia ជំនាន់ថ្មី ដែលបំពាក់នូវបច្ចេកវិទ្យា AI នឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយនេះ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន ZTE Corporation ទើបតែទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន នឹងមានការផ្តោតទៅលើសមត្ថភាពនៃបច្ចេកវិទ្យា AI ដ៏អស្ចារ្យ។ ក្រុមហ៊ុននេះ បានបង្ហាញនូវភាពជឿជាក់ថា បច្ចេកវិទ្យា Artificial Intelligence នេះគឺជាការបោះជំហានថ្មី ហើយពេលនេះ យើងមានកាលបរិច្ឆេទផ្លូវការនៃការប្រកាសថ្មីនៃស្មាតហ្វូន Nubia ដែលមានបំពាក់នូវបច្ចេកវិទ្យា AI ដ៏អស្ចារ្យនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានទម្លាយនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2024 នេះថា ក្រុមហ៊ុននេះ នឹងបើកនូវសករាជថ្មីនៃការប្រកាសស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី 9 ខែមេសានេះ។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធនេះ ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវផលិតផលបំពាក់នូវ AI ជាច្រើនដែលមានស្មាតហ្វូន Nubia AI ផងដែរ។ យោងតាមគណនី Nubia ផ្លូវការនៅលើ Weibo បានទម្លាយថា ការប្រើប្រាស់នូវ AI នឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់ស្មាតហ្វូននាពេលខាងមុខនេះ។

កាលពីពេលមុននេះ ក្រុមហ៊ុន ZTE ក៏មានការប្រកាសថា ខ្លួននឹងបន្តជាមួយនឹងរលកនៃបច្ចេកវិទ្យា AI និងការនាំយកនូវបច្ចេកវិទ្យាថ្មីនេះសម្រាប់ស្មាតហ្វូនខាងមុខរបស់ខ្លួនផងដែរ។ សម្រាប់ពេលនេះ ស្មាតហ្វូន Nubia AI ជាច្រើនម៉ូដែលគ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ។ ស្មាតហ្វូននេះ គឺជាប្រភេទ AI Flagship ដែលនឹងលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការប្រើប្រាស់នូវ ZTE Nebula OS ជាមួយនឹង AI នេះដើម្បីធ្វើអោយ AI platform មានភាពប្លែកក្នុងការប្រើប្រាស់ជាមួយនឹង Big Data, 3D Technology និងមុខងារជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន