no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន iQOO 12 និង Neo 9 Series ទទួលបាននូវការទ្រទ្រង់នូវបច្ចេកវិទ្យា WiFi 7 នៅក្នុងប្រទេសចិន

ក្រុមហ៊ុន iQOO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានភាពខ្លាំងក្លាកម្រិតខ្ពស់ក្នុងការប្រើប្រាស់នោះ ទើបតែប្រកាសអំពីការ upgrade ទៅកាន់ស្មាតហ្វូនថ្មីចុងក្រោយបំផុតរបស់ខ្លួន។ ក្រុមហ៊ុននេះ បានបញ្ជាក់នៅលើបណ្តាញ Weibo ថា ស្មាតហ្វូន iQOO 12 និង iQOO Neo 9 series នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា WIFi 7 នៅក្នុងប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិន នឹងទទួលបាននូវការ upgrade នេះ គេនៅមិនទាន់មានការបញ្ជាក់នោះទេ ថាតើ ម៉ូដែលសម្រាប់ទីផ្សារសកលរបស់ស្មាតហ្វូន iQOO series នេះ នឹងទទួលបាននូវការទ្រទ្រង់ទៅលើ WiFi 7 នេះដែរឬយ៉ាងណានោះ។ បច្ចេកវិទ្យា WiFi 7 ផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ ការកាត់បន្ថយទៅលើកម្រិត Latency និងការពង្រឹងទៅលើសមត្ថភាព network បើធៀបជាមួយនឹងម៉ូឌែល WiFI ស្តង់ដារចាស់ៗ។ ការនាំមកនូវសេវា គឺផ្តល់នូវភាពរលូនក្នុងការលេងហ្គេមអនឡាញ ការដោនឡូតលឿនជាងមុន និងការជឿជាក់នៅក្នុងការតភ្ជាប់អ៊ីនធឺណិតថែមទៀតផង។ 

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូន iQOO 12 នេះមានបន្ទះឈីប Snapdragon 8 Gen 3, e-sports chip Q1 របស់ក្រុមហ៊ុន iQOO និងក្រាហ្វិកកាត Adreno 750 GPU ថែមទៀតផង។  ស្មាតហ្វូននេះដំណើរការនូវ Android 14 ផ្អែកទៅលើ  OriginOS 4 ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

 

ស្មាតហ្វូន iQOO 12 នេះ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED ខណៈពេលដែលម៉ូដែល 12 Pro នេះមានអេក្រង់គែមកោង។ ស្មាតហ្វូនទាំងពីរនេះ មានកម្រិត Refresh rate ខ្ពស់ និង resolutions ដ៏អស្ចារ្យថែមទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះមានកាមេរ៉ាដល់ទៅ 3 គ្រាប់ប្រភេទ  high-resolution main, ultrawide និង telephoto lenses ផងដែរ។

សម្រាប់ស្មាតហ្វូន iQOO Neo 9 និង Neo 9 Pro នេះមានអេក្រង់ដ៏អស្ចារ្យដែលទ្រទ្រង់នូវមុខងារ HDR10+ និងមានល្បឿន 144Hz refresh rates។ ស្មាតហ្វូន Neo 9 នេះ មានបន្ទះឈីប Snapdragon 8 Gen 2 ខណៈពេលដែលស្មាតហ្វូន Neo 9 Pro នេះមានបន្ទះឈីប Dimensity 9300 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន