no-alternative title
no-alternative title
no-alternative title
no-alternative title

មានការទម្លាយចេញនូវផ្នែកខាងមុខរបស់ realme GT Neo 6 SE ហើយ! ស្មាតហ្វូនស៊េរីថ្មីនេះមានគែមអេក្រង់ស្តើងគ្រប់ជ្រុង

realme ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លូន realme GT Neo 6 SE នៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះហើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រមហ៊ុននេះបានទម្លាយចេញនូវព័ត៌មានមួយចំនួនទាក់ទងជាមួយនិងអេក្រង់របស់ស្មាតហ្វូននេះ ប៉ុន្តែមិនការការបញ្ចេញនូវរូបភាពអេក្រង់នោះទេ។ នៅថ្ងៃនេះ ដើម្បីជ្រាបកាន់តែច្បាស់ ក្រុមហ៊ុននេះបានទម្លាយនូវរូបភាពថ្មីនៅលើបណ្តាញ Weibo ដោយបញ្ជាក់យ៉ាងច្បាស់ពីការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើរូបភាពខាងលើនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន realme GT Neo 6 SE គឺស្ថិតនៅកណ្តាលគេ ក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃដូចគ្នា ប៉ុន្តែមិនមានបញ្ជាក់ឈ្មោះនោះទេ។ ប្រៀបធៀបអេក្រង់ខាងលើនេះ ឃើញថា អេក្រង់ GT Neo 6 SE គឺមានគែមស្តើងនៅគ្រប់ជ្រុងទាំង 4 តែម្តង។ ក្រុមហ៊ុននេះបានបញ្ជាក់ថា អេក្រង់ស្មាតងហ្វូន GT Neo 6 SE គឺមានគែមកោងបន្តិច ដែលមើលទៅពិតជាមានភាពទាក់ទាញមែនទែន។ 

 

យោងតាមរបាយការណ៌ខាងលើនេះបានបន្តថា ស្មាតហ្វូនអេក្រង់ទំហំ 6.78-អ៊ីង BOE 8T LTPO បង្ហាញចេញបានកម្រិត 1.5K resolution ទំហំ 2780x1264 pixels ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ មានការបំពាក់នូវពន្លឺ peak brightness 6,000 nits។ realme GT Neo 6 SE ដំណើរការនៅលើបន្ទះឈីប Snapdragon 7+ Gen 3 រ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage។ ស្មាតហ្វូននេះមានថ្មទំហំ 5,500mAh គាំទ្រដោយកម្លាំងសាក 100W fast charging។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម