no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Camon 30, Camon 30 5G, Camon 30 Pro បង្ហាញវត្តមានជាផ្លូវការហើយ!

នៅក្នុងកំឡងពេលនៃព្រឹត្តិការណ៌ MWC 2024 ដែលប្រារព្ធឡើងនៅទីក្រុងបាសេឡូណា កាលពីខែកុម្ភៈ កន្លងទៅនេះ បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Camon 30 series ចំនួន 4 ម៉ូដែល រួមមានដូចជា Camon 30, Camon 30 5G, Camon 30 Pro និងម៉ូដែលចុងក្រោយ Camon 30 Premier។ យោងតាមការបញ្ជាក់ពីព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុននេះបានបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនចំនួន 3 ម៉ូដែល ខណៈដែលម៉ូដែលប្រណិតចុងក្រោយនេះ គឺនឹងធ្វើឡើងនៅខែមេសា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Tecno Camon 30 Pro ដំណើរការនៅលើបន្ទះឈីប Dimensity 8200 នឹងមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រសិនស័រ 1/1.56" និងមានមុខងារ OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 50MP ultrawide។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំដល់ទៅ 50MP។ 

ចំពោះស្មាតហ្វូន Camon 30 5G វិញ គឺដំណើរការនៅលើបន្ទះឈីប Dimensity 7020 អេក្រង់ទំហំ 6.78 អ៊ីង កញ្ចក់ AMOLED display បង្ហាញចេញបានកម្រិត Full HD+។ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 50MP និងកាមេរ៉ាក្រោយមានទំហំ 50MP គាំទ្រនូវមុខងងារ OIS និងមានការប្រើប្រាស់នូវសិនស័រ 1/1.57” sensor។ រីឯម៉ូដែល Camon 30 គឺមានថ្មទំហំ 5,000mAh គាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 70W charging ព្រមទាំងបំពាក់នូវបន្ទះឈីប Helio G99។

Tecno Camon 30 Pro, Camon 30 5G និង Camon 30 4G គឺមានការដាក់លក់នៅលើទីផ្សារមួយចំនួននៅតំបន់អាហ្វ្រិកហើយ ដោយគិតមកដល់ពេលនេះ គឺមានចំនួនច្រើនជាង 70+ ទីផ្សារនៅជុំវិញពិភពលោក។ ចំពោះតម្លៃស្មាតហ្វូនថ្មីៗទាំងនេះ គឺមានតម្លៃខុសៗគ្នា នេះបើតាមការបង្ហាញនៅលើទីផ្សារនីមួយៗ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន