no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Pura 70 Series រួចមក នៅពេលនេះ មានការទម្លាយនូវព័ត៌មានថ្មីថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 Series នឹងប្រកាសចេញជាផ្លូវការនៅខែមិថុនាខាងមុខនេះហើយ។ ខណៈដែលពេលវេលានៃបង្ហាញខ្លួននៅសល់ពេលយូរទៀតនោះ ពេលនេះ មានដំណឹងថា ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ ក៏ប្រហែលជាមានការបំពាក់មកជាមួយនូវបន្ទះឈីប Kirin 9010 ដែលទើបតែមានការប្រើប្រាស់នៅលើ Pura 70 Series ដែលជា ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុននេះអញ្ចឹងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះផ្អែកលើការទម្លាយខាងលើនេះ មានការសន្និដ្ឋានថា ក្រុមហ៊ុននេះហាក់ដូចជាចង់ផ្តោតខ្លាំងទៅលើសមត្ថភាពរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Nova ផងដែរ។ សូមជំរាបថា Pura 70 series គឺជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយ ដែលទើបតែសម្ពោធដាក់លក់ជាផ្លូវការនៅលើទីផ្សារចិនកាលពីពេលថ្មីៗនេះ ហើយស្មាតហ្វូននេះ ក៏ជាម៉ូដែលថ្មី ដែលមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010. ផងដែរ។ បន្ទះឈីបនេះ ដំណើរការនៅលើស្ថាបត្យកម្ម 12-core។

ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ @SmartPikachu ក៏បានបញ្ជាក់ថា ស្មាតហ្វូន Huawei Nova 13 series អាចនឹងមានការបំពាក់នូវបន្ទះឈីប Kirin 9010 ផងដែរ។ បន្ទះឈីប Kirin 9010 នេះ គឺជាជំនាន់ថ្មីរបស់ Kirin 9000s និងមានការគាំទ្រដោយក្រាហ្វិកាត Maleoon 910។ បន្ទះឈីបនេះមាន 12-core ដោយមាន 2 Core ល្បឿន 2.3GHz និង 6 Core ល្បឿន 2.18GHz ខណៈដែល 4 Core ទៀត រត់បានល្បឿន 1.55GHz។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា Nova 13 lineup អាចនឹងដំណើរការនៅលើ HarmonyOS ជំនាន់ថ្មីផងដែរ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន