no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Flip 6 ឆ្លងកាត់ការធ្វើតេស្តសមត្ថភាពនៅលើបញ្ជី GeekBench

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅលើទីផ្សារនៅចុងឆ្នាំនេះហើយ ដោយម៉ូដែលថ្មីប្រកាសចេញនៅឆ្នាំនេះ គឺមានដូចជា Galaxy Z Fold 6 and និង Galaxy Z Flip 6។ នៅពេលនេះ មុនការមកដល់ជាផ្លូវការ ស្មាតហ្វូន Galaxy Z Flip 6 ដែលគ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារអាមេរិក បានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជីថ្មី ដែលថែមទាំងមានការបញ្ជាក់ចេញនូវលក្ខណៈសម្បត្តិទូទៅមួយចំនួនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីប្រភពខាងលើនេះអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានបង្ហាញខ្លួននៅលើបញ្ជី Geekbench platform រួចហើយ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានលេខម៉ូដែល SM-F741U និងទទួលបាននូវពិន្ទុ 1,5084 តាមរយៈនៃការតេស្តជាមួយបន្ទះឈីប octa core របស់ Qualcomm ម៉ូដែល Snapdragon 8 Gen 3 ដែលក្រុមហ៊ុនផលិតជាពិសេសសម្រាប់ស្មាតហ្វូន Galaxy។ បន្ទះឈីបនេះ គឺមានសមត្ថភាពខ្ពស់ជាងបន្ទះឈីបស្តងដាររបស់ Snapdragon 8 Gen 3 ដែលបានប្រើប្រាស់នៅលើស្មាតហ្វូនក្រុមហ៊ុនដទៃទៀត។ បន្ទះឈីបនេះ ដំណើរការជាមួយនិងរ៉េម 8GB។ 

ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា Galaxy Z Flip 6 នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ផ្អែកលើស្បែក One UI 6.1។ ក្រៅពីលក្ខណៈពិសេសនេះ នៅលើបញ្ជីនេះ មិនមានការបង្ហាញព័ត៌មានជាច្រើនទៀតរបស់ Galaxy Z Flip 6 នោះ។ កន្លងមកមានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានអង្គចងចាំទំហំ 512GB និងមានរ៉េមទំហំ 12GB។

គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់ច្បាស់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ឬនោះទេ Exynos 2400 ខណៈដែលកន្លងមក សម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺតែងតែបង្ហាញមុន និងទីផ្សារបន្ទាប់មក គឺនឹងមានវត្តមានតាមក្រោយ។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានថ្មទំហំធំដល់ទៅ 4,000mAh និងមានអេក្រង់ល្បឿន 120Hz refresh rate។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម