no-alternative title
no-alternative title
no-alternative title
no-alternative title

Blackview Hero 10 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់មានតម្លៃធូជាងបំផុតនៅលើពិភពលោក

កាលពីខែកុម្ភៈកន្លងទៅនេះ ស្មាតហ្វូនអេក្រង់បត់ nubia Flip បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារ ដែលម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា គឺស្មាតហ្វូនអេក្រង់បត់មានតម្លៃធូជាងបំផុតនៅលើពិភពលោកដែលមានតម្លៃត្រឹមតែ $499 ប៉ុណ្ណោះ។ នៅថ្ងៃនេះ យោងតាមព័ត៌មានថ្មី បានបញ្ជាក់ថា  ក្រុមហ៊ុន Blackview នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់របស់ខ្លួនម៉ូដែល Hero 10 នៅខែក្រោយនេះហើយ ដោយស្មាតហ្វូននេះ គឺមានតម្លៃត្រឹមតែ €399 ដែលធូថ្លៃជាង nubia Flip ថែមទៀត។ ដូច្នេះផ្អែកលើព័ត៌មាននេះ មានការបញ្ជាក់ថា រជ្ជកាលរបស់ nubia Flip ដែលមានតម្លៃធូថ្លៃ គឺនឹងបិទបញ្ចប់  ឆាប់ៗនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Blackview Hero 10 ដែលជាស្មាតហ្វូនអេក្រង់បត់មានតម្លៃធូជាងបំផុតនេះ គឺមានអេក្រង់បត់ខាងក្នុងទំហំ 6.9-អ៊ីង flexible AMOLED display បង្ហាញចេញបានជាមួយនិងទំហំ 1080x2560 resolution និងមានល្បឿន 60 Hz refresh rate។ ស្មាតហ្វូនអេក្រង់បត់នេះ មានកម្រ៉ាស់ 8.8mm និងមានទម្ងន់ 198g។ សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ គឺមានទំហំ 108MP និងមួយគ្រាប់ទៀតមានទំហំ 8 MP Ultrawide ខណៈដែលកាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32MP។ 

ស្មាតហ្វូនអេក្រង់បត់មានតម្លៃធូជាងបំផុតនេះ គឺមានការបំពាក់នូវបន្ទះឈីប MediaTek Helio G99 SoC ប៉ុន្តែមិនមាន 5G នោះទេ គឺប្រើប្រាស់បានត្រឹមតែ 4G ប៉ុណ្ណោះ។ Hero 10 មានរ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះនឹងរត់នៅលើ Android 13 ហើយនឹងអាចអាប់ដែតទៅកាន់ Android 14 នៅពេលខាងមុខនេះ។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក 45W fast wired charging។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍