នៅទីបំផុតរថយន្តប្រទេស off-road ស៊េរីថ្មីរបស់ TOYOTA ម៉ូដែល Land Cruiser 250 បានបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន ដែលជាទីកំណើតរបស់ខ្លួនហើយ។ រថយន្ត off-road ស៊េរីថ្មីនេះ គឺបានចូលខ្លួនមកជំនួសម៉ូដែល Prado ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ 1990 មកម៉្លេះ។ Land Cruiser 250 ត្រូវបានក្រុមហ៊ុនចាត់ទុកជាម៉ូដែលសំខាន់ ឬម៉ូដែលស្នូល (Core Model) នៅក្នុងគ្រួសារ Land Cruiser ដែលនេះ គឺជាកំពូលរថយន្ត Off-road ដែលត្រូវចូលរួមជាមួយគ្រួសារ Luxurious 300 Series និង Classic 700 Series។
សម្រាប់ TOYOTA Land Cruiser 250 ដែលត្រូវចេញលក់នៅទីផ្សារប្រទេសជប៉ុន គឺមានជម្រើសពីរម៉ាស៊ីន គឺម៉ាស៊ីនម៉ាស៊ូតទំហំ 2.8-liter turbodiesel និងម៉ាស៊ីនសាំងទំហំ 1.7-liter។ ជាមួយគ្នានេះ TOYOYA ក៏បានបន្ថែមនៅជម្រើសម៉ូដែលពិសេសផ្សេងទៀតដែលហៅថា First Edition Model ដែលនឹងត្រូវផលិតចំនួនត្រឹមតែ 8,000 គ្រឿងប៉ុណ្ណោះ។
បើធ្វើការប្រៀបធៀបនឹងជំនាន់មុនរបស់វា Land Cruiser 250 គឺបានផ្តោតសំខាន់ទៅលើសមត្ថភាពជាក់ស្តែងជាជាងទំនើបភាព។ ចំនែកម៉ូដែល First Edition គឺត្រូវបានធ្វើការបំពាក់នូវគ្រឿងលេចជាច្រើនដែលរបស់ក្រុមហ៊ុន Toyota, Jaos, Modellista, និង Toy Factory ជាដើម។ Land Cruiser 250 មានជម្រើសពណ៌ចំនួន 6 ផ្សេងគ្នា និងពណ៌ខាងក្នុងចំនួនពីរ (ខ្មៅ/ត្នោត)។
នៅផ្នែកក្បាលរបស់ Land Cruiser 250 មានការរចនាមិនសូវជាខុសពីរថយន្ត Off-road ដទៃឡើយ ដោយក្នុងនោះមានបំពាក់ចង្កៀងមូលជាប្រភេទ LED Headlight ហើយនៅផ្នែកចំហៀងមានបំពាក់នូវយ៉ានកង់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ 18-inch។
នៅផ្នែកខាងក្នុងមានបំពាក់នូវវអេក្រង់ Digital Cockpit ជាមួយអេក្រង់កម្សាន្ត Dual-Screen ទំហំ 12.3-inch, បំពាក់នូវប្រព័ន្ធបំពងសំឡេងប្រភេទ JBL ចំនួន 14 គ្រាប់ រួមនឹងប្រព័ន្ធ Toyota Teammate ADAS។ Land Cruiser 250 ប្រើប្រាស់គ្រោងឆ្អឹងប្រភេទ TNGA-F architecture ដែលធ្វើឲ្យរថយន្ត Off-road ស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,925 mm និងគម្លាតកង់មុខ និងកង់ក្រោយប្រវែង 2,850mm។ សម្រាប់កៅអីវិញ គឺមានពីរជម្រើស ដោយក្នុងនោះមានជម្រើស 5 កៅអី និង 7 កៅអី។
ចំពោះម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 2.8-liter Turbodiesel អាចផលិតកំលាំងបាន 201 សេះ និងកំលាំងរមូល 500Nm ហើយប្រើប្រាស់ប្រអប់លេខ 8 វគ្គស្វ័យប្រវត្តិ (eight-speed direct-shift automatic gearbox)។ ចំនែកម៉ូដែលប្រើម៉ាស៊ីនសាំង 2.7-liter gasoline វិញអាចផលិតកំលាំងបាន 160 សេះ និងកំលាំងរមូលបាន 246Nm ហើយនិងប្រើប្រអប់លេខ Super ECT 6 វគ្គស្វ័យប្រវត្តិ (six-speed Super ECT automatic)។ ទាំងពីរជម្រើសម៉ូដែលរបស់ Land Cruiser 250 ដំណើរការដោយប្រព័ន្ធប៊ុងពីរ ឬ 4WD system featuring a Torsen LSD ជាមួយប្រព័ន្ធប៊ុងភ្លើងនៅខាងក្រោយដែលអាច Lock បានថែមទៀតផងជាមួយការបញ្ជានៅមុខងារដែលស្ថិតនៅចន្លោះកណ្តាលរវាងអ្នកបើក និងអ្នករួមដំណើរខាងមុខ។
TOYOTA Land Cruiser 250 មាន Mode សម្រាប់កំណត់ក្នុងការបើកបរចំនួន 6 ដែលបញ្ជាតាមរយះប្រព័ន្ធ Multi-Terrain Select system រួមទាំងមានមុខងារ Multi-Terrain Monitor ដែលចាប់បង្ហាញតាមរយះកាមេរ៉ាចំនួន 4 គ្រាប់ផងដែរ។ សម្រាប់មុខងារប្រព័ន្ធសុវត្ថិភាពវា Land Cruiser 250 បានបំពាក់នូវប្រព័ន្ធ Toyota Safety Sense ADAS ដែលមានភ្ជាប់មកនូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ជាច្រើន។ TOYOTA Land Cruiser 250 ត្រូវបានក្រុមហ៊ុនប្រកាសទទួលការបញ្ជាទិញមុនបានតាមរយះតំណាងចែកចាយរបស់ TOYOTA នៅក្នុងប្រទេសជប៉ុន ជាមួយតម្លៃខ្ទង់ប្រហែល $33,700 សម្រាប់ម៉ូដែល 5-កៅអី (base-spec five-seater GX) និងដល់ $50,872 សម្រាប់ម៉ូដែល 7-កៅអី (flagship seven-seater ZX First Edition) ៕