no-alternative title
no-alternative title
no-alternative title

Poco F6 5G និង F6 Pro 5G នឹងមានដាក់លក់នៅលើទីផ្សារសកលគឺនៅថ្ងៃទី 23 ខែឧសភាខាងមុខនេះហើយ

នៅសប្តាហ៍ក្រោយនេះ នៅលើទីផ្សារស្មាតហ្វូន នឹងមានការបង្ហាញនូវស្មាតហ្វូន ដែលគួរអោយចាប់អារម្មណ៍ជាច្រើន។ បើតាមរបាយការណ៌ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Infinix GT 20 Pro និង Realme GT 6T ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 21 និង 22 ខែឧសភានេះហើយ។ នៅពេលនេះមានដំណឹងថា ក្រុមហ៊ុន Poco ក៏បានរើសយកថ្ងៃទី 23 ខែឧសភានេះ នៅក្នុងការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Poco F6 និង F6 Pro សម្រាប់ទីផ្សារសកលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះនៅលើ X នោះ ក្រុមហ៊ុន Poco បានបញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍សម្ពោធមួយនៅក្នុងទីក្រុងឌូបៃនៅវេលាម៉ោង 15:00 (GMT+4) នៅថ្ងៃទី 23 ខែឧសភានេះ ដែលកម្មវិធីនោះ នឹងមានការបង្ហាញវត្តមានស្មាតហ្វូន Poco F6 series។ ក្រុមហ៊ុននេះ ក៏នឹងមានរៀបចំនូវព្រឹត្តិការណ៍សម្ពោធមួយនៅវេលាម៉ោង 4:30pm (IST) ក្នុងប្រទេសឥណ្ឌាផងដែរនៅក្នុងថ្ងៃដដែលនេះផងដែរ។ បើទោះបីជាស្មាតហ្វូន Poco F6 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា ក៏ដោយនោះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Pro គឺនៅមិនទាន់ច្បាស់នោះទេ។

 

ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់បានបញ្ជាក់អំពីលក្ខណៈសម្បត្តិ ឬមុខងាររបស់ស្មាតហ្វូន Poco F6 ឬ  F6 Pro នោះទេ មានការទម្លាយថា ស្មាតហ្វូន Poco F6 នេះ អាចនឹងក្លាយជា rebranded version របស់ស្មាតហ្វូន Redmi Turbo 3 ខណៈពេលដែលស្មាតហ្វូន F6 Pro អាចនឹងក្លាយជា rebrand របស់ស្មាតហ្វូន Redmi K70 បើទោះបីជា software របស់វាគឺជា F6 Pro ក៏ដោយ។

ស្មាតហ្វូន Poco F6 Pro នឹងមានបន្ទះឈីប Snapdragon 8 Gen 2 អមជាមួយនឹងរ៉េមទំហំ 16GB។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.67-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់  2K resolution និងមានល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP OIS primary, 8MP ultra-wide និង  2MP macro sensor ។ បន្ថែមពីនេះ វាក៏មានកាមេរ៉ាខាងមុខទំហំ 16MP selfie ផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ថែមទៀត។

បើមើលទៅលើស្មាតហ្វូន Poco F6 វិញ មានអេក្រង់ទំហំ 6.67-អ៊ីង កម្រិត 1.5K resolution AMOLED display ជាមួយនឹង  ល្បឿន 120Hz refresh rate ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8s Gen 3 រ៉េមទំហំ 12GB LPDDR5x RAM និងម៉េមូរីទំហំ 512GB UFS 4.0 storage។ ស្មាតហ្វូននេះក៏មានសេនស័រកាមេរ៉ាគោលទំហំ 50MP Sony IMX882 ជាមួយនឹងគ្រាប់ទីពីរមានទំហំ 8MP Sony IMX355 ultra-wide sensor ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន90W fast charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន