no-alternative title
no-alternative title
no-alternative title
no-alternative title

អ្នកទម្លាយនិយាយថា OnePlus Open 2 នឹងមិនបង្ហាញវត្តមាននៅលើទីផ្សារនៅក្នុងឆ្នាំ 2024 នេះទេ!

ខណៈពេលនេះ ទីផ្សារស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី បាននឹងកំពុងតែមានការពុះកញ្ជ្រោលខ្លាំងមែនទែន ដោយសារតែនៅពេលដ៏ខ្លីនេះ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung និង Motorola ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនជាច្រើនទៀត នឹងមានវត្តមានៅលើទីផ្សារហើយ។ ងាកមកហ្វេនៗរបស់ក្រុមហ៊ុន OnePlus វិញអាចនឹងខកចិត្ត ដោយសារតែថ្មីៗនេះមានព័ត៌មានថ្មីមួយបាននិយាយថា ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មី OnePlus Open 2 នឹងមិនមានបង្ហាញវត្តមាននៅលើទីផ្សារនោក្នុងឆ្នាំ 2024 នេះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា បើមើលទៅលើការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ម៉ូដែលដំបូង OnePlus Open នាពេលកន្លងមក គឺធ្វើបានយ៉ាងល្អ។ សម្រាប់ជំនាន់ថ្មីរបស់ស្មាតហ្វូនអេក្រង់បត់ OnePlus Open នេះ ត្រូវបានគេព្យាករណ៌ថា អាចនឹងមានការប្រកាសចេញនៅពេលសមស្របមួយក្នុងឆ្នាំ 2025។ Open 2 ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ បើតាមកាលវិភាគរបស់ក្រុមហ៊ុន Qualcomm អោយដឹងថា បន្ទះឈីប Snapdragon 8 Gen 4 គឺអាចនឹងមានការបង្ហាញវត្តមាននៅខែតុលា ឬខែវិច្ឆិកា ខាងមុខនេះហើយ ប៉ុន្តែសម្រាប់លក្ខណៈទូទៅរបស់បន្ទះឈីបនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ សម្រាប់ស្មាតហ្វូនដំបូងគេដែលបំពាក់នូវបន្ទះឈីបនេះ គឺនឹងបង្ហាញវត្តមាននៅលើទីផ្សារនៅលើទីផ្សារប្រទេសចិន នាខែធ្នូរខាងមុខនេះហើយ។ 

ចំពោះការបង្ហាញវត្តមាននៅលើទីផ្សារសកលសម្រាប់ស្មាតហ្វូនដែលមានបំពាក់ជាមួយបន្ទះឈីប Snapdragon 8 Gen 4 នៅមិនទាន់មានសេចក្តីរាយការណ៌ច្បាស់នៅឡើតយទេ ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន Open 2 គឺបានដកខ្លួនមិនមាននៅក្នុងបញ្ជីសម្រាប់ឆ្នាំនេះដូចគ្នា។ គួរបញ្ជាក់ថា បើតាមព័ត៌មានកាលមុននេះ បានបង្ហាញថា ក្រុមហ៊ុន OnePlus បានធ្វើការ rebranded ទៅលើស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុន OPPO សម្រាប់ទទួលបាននូវការដាក់លក់នៅលើទីផ្សារសកល។

ហើយបើផ្អែកតាមការវិវត្តន៍ចុងក្រោយនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Open 2 គឺនឹងក្លាយជាម៉ូដែលថ្មីមួយ ដែលបាន rebrand ចេញពី Oppo Find N5 ដូចមុនៗដែរ។ ទាក់ទងនឹងព័ត៌មាននេះ មានការរំពឹងថា ក្រុមហ៊ុន Oppo អាចនឹងមានការពន្យាពេលទៅលើការបង្ហាញវត្តមានរបស់ Find N5 រហូតដល់ឆ្នាំ l 2025 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍