no-alternative title
no-alternative title
no-alternative title

IM L6 រថយន្តអគ្គិសនីដំបូងគេ ដែលបំពាក់អាគុយ Semi-Solid មានសមត្ថភាពបើកបរបានជាង 1,000 គីឡូម៉ែត្រ

ក្រុមហ៊ុន IM Motors ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ និងជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ SAIC Motor Group ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល IM L6 ដែលជារថយន្តប្រភេទ Sedan។ មើលទៅការឌីស្សាញរថយន្តស៊េរីថ្មីនេះ គឺស្រដៀងគ្នានឹងរថយន្ត Tesla Model 3 និង Xiaomi SU7។ IM L6 គឺជារថយន្តអគ្គិសនីដំបូងដែលបានប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីស៊េរី semi-solid-battery។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MI L6 មានជម្រើស 5 ស៊េរីផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ប្រហែល $30,839 ឡើងទៅ ដែលតម្លៃនេះ គឺមានការប្រគូតប្រជែងខ្លាំងជាមួយនឹងរថយន្ត Xiaomi និង Tesla។ សម្រាប់ម៉ូដែល MI L6 ដែលជាម៉ូដែលកំពូល ឬ High-end models បំពាក់នូវកញ្ចប់អាគុយធំ និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ហើយនិងមានតម្លៃចាប់ពីខ្ទង់ប្រហែល $33,426 /$35,644 /$ 42,602 ដល់ $45,339។

ហើយសម្រាប់ម៉ូដែល IM L6 មានគុណសម្បត្តិទាបជាងគេមានបំពាក់នូវកញ្ចប់អាគុយទំហំ 75kWh ជាប្រភេទ lithium iron phosphate (LFP) battery ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចំងាយផ្លូវ 650km តាមការធ្វើតេស្តដោយស្ថាប័ន CLTC។ ចំនែកម៉ូដែល IM L6 ធន់កណ្តាល ឬ mid-range variant បានបំពាក់នូវកញ្ចប់អាគុយទំហំ 83kWh និង 100kWh ដែលសាកមួយពេញម្តងអាចបើកបានដល់ 850km។

សម្រាប់ IM L6 ម៉ូដែលកំពូងជាងគេបានបំពាក់នូវបច្ចេកិវទ្យាសាកភ្លើងល្បឿនលឿន 900Volt ដោយប្រើនូវប្រព័ន្ធ quasi-900V platform ហើយក៏ជាងរថយន្តអគ្គិសនីដំបូងគេដែលបំពាក់នូវកញ្ចប់អាគុយ semi-solid battery ទំហំ 133kWh ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន  IM Motors និង SAIC-backed QingTao startup ហើយការសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ជាង 1,000km នេះបើតាមការធ្វើតេស្តតាមស្តង់ដាររបស់ស្ថាប័ន CLTC។ បន្ថែមពីនេះ ការសាកភ្លើងត្រឹម 12នាទី គឺអាចបើកបានចំងាយផ្លូវដល់ 400km ឯណោះ។

IM L6 ម៉ូដែលប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬ Single electric motor ដំណើរការដោយប្រព័ន្ធ rear-wheel-drive អាចផលិតកំលាំងបាន 216kW ឬ 290 សេះ ខណៈម៉ូដែលប្រើប្រព័ន្ធម៉ូទ័រពីរ (Dual-electric motor) ដំណើរការដោយប្រព័ន្ធ All-wheel-drive អាចផលិតកំលាំងបាន 379kW ឬ 510 សេះ ហើយអាចជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេខ្ទង់ 2.74 វិនាទី។ MI L6 មានបណ្តោយខ្លួន  4.93m x ទទឹង 1.96m និងកម្ពស់ 1.47m។

IM Motors គ្រោងនឹងចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីស៊េរីថ្មី MI L6 សម្រាប់ម៉ូដែលស្តង់ដារនៅចុងខែឧសភានេះ ខណៈម៉ូដែលប្រើប្រាស់កញ្ចប់អាគុយប្រភេទ semi-solid នឹងធ្វើការនាំចេញនៅអំឡុងខែតុលា។ បច្ចុប្បន្ន MI ទទួលបានការបញ្ជាទិញចំនួនជាង 29,000 គ្រឿងរួចហើយសម្រាប់រថយន្តម៉ូដែល IM L6 ថ្មីនេះ ដែលនេះ គឺបង្ហាញពីការពេញនិយម និងការចាប់អារម្មខ្លាំងរបស់អតិថិជនមកលើរថយន្តអគ្គិសនី Sedan ថ្មីមួយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន