no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 23 ខែឧសភាខាងមុខនេះហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានចេញមកបញ្ជាក់ជាផ្លូវការហើយថា ខ្លួននឹងមានការរៀបចំឡើងនូវព្រឹត្តិការណ៌មួយ នៅថ្ងៃទី 23 ខែឧសភាខាងមុខនេះ ដែលកម្មវិធីនោះ នឹងមានការដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series។ ស្មាតហ្វូននេះ មាន 2 ម៉ូដែល រួមមានដូចជា Reno 12 និង Reno 12 Pro។ បើមើលទៅលើវីដេអូដែលមានការទម្លាយចេញកាលពីពេលថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូននេះ Reno 12 series អាចនឹងមានឌីស្សាញជាមួយនិងពណ៌ទឹកប្រាក់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីមុននេះ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Reno 12 នឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលមានការបំពាក់មកជាមួយនូវបន្ទះឈីប Dimensity 8250 ខណៈដែល Reno 12 Pro ត្រូវគេបញ្ជាក់ថា នឹងដំណើការនៅលើបន្ទះឈីប MediaTek Dimensity 9200 “Star Speed Edition”។

និយាយពីលក្ខណៈសម្បត្តិរបស់ OPPO Reno 12 Pro គឺមានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង កម្រិត FHD+ អេក្រង់ OLED display មានគែមកោង និងមានការបង្ហាញចេញបានទំហំ 2772×1240 pixels ជាមួយនិងល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ 1600 nits peak brightness។ ជាមួយនិងដំណើរការលើបន្ទះឈីប Dimensity 9200 Star Speed Edition នេះ ស្មាតហ្វូននេះ អាចនឹងមានរ៉េមទំហំ 12GB ឬ 16GB LPDDR5X និងមានអង្គចងចាំទំហំ 256GB ឬ 512GB UFS 3.1 ហើយនិងរត់នៅលើ Android 14 ផ្អែកជាមួយ ColorOS 14។ 

 

ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony IMX890 ហើយនិងមានមុខងារទប់លំនឹង OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 8MP ultra-wide និងគ្រាប់ទីបីមានទំហំ 50MP ហ៊្សូម 2x telephoto។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 50MP។ នៅលើស្មាតហ្វូននេះមានការតម្លើងនូវថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យាសាក 80W SuperVOOC fast charging។

ចំពោះម៉ូដែលស្តង់ដារ Reno 12 អាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED display បង្ហាញចេញបានកម្រិត 1.5K resolution។ ស្មាតហ្វូននេះក៏មានកាមេរ៉ាមុខទំហំ 50-Megapixel ផងដែរ។ និយាយពីកាមេរ៉ាក្រោយវិញ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel គ្រាប់ទីពីរមាទំហំ 8-Megapixel ultra-wide និងទីបីមានទំហំ 50-Megapixel ហ៊្សូមបាន 2x optical zoom ដូចគ្នា។

 

ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 80W fast charging។ នៅលើស្មាតហ្វូននេះ គឺនឹងដំណើរការដោយបន្ទះឈីប Dimensity 8250 និងមានរ៉េមទំហំ 12GB អង្គចងចាំទំហំ 512GB។ សម្រាប់មុខងសារផ្សេងៗមានដូចជា IR blaster, ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់, បច្ចេកវិទ្យា IP65-rated chassis និងស្បែកមុខកម្មវិធី ColorOS 14 ផ្អែកជាមួយនីង Android 14។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍