no-alternative title
no-alternative title
no-alternative title
no-alternative title

របាយការណ៌ថ្មី បានទម្លាយថា iPhone 17 Slim នឹងមានតម្លៃខ្ពស់ជាង iPhone 17 Pro Max

ថ្មីៗនេះមានការទម្លាយព័ត៌មានថ្មីពីការវិវត្តន៍របស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ដោយមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Plus ដែលគ្រោងនឹងបង្ហាញវត្តមានជាផ្លូវការនៅឆ្នាំក្រោយនោះ នឹងមានការផ្លាស់ប្តូរឈ្មោះទៅជាម៉ូដែល iPhone 17 Slim វិញ ហើយម៉ូដែលថ្មីនេះ ក៏នឹងមានការកម្រ៉ាស់ស្តើងជាង iPhone ដែលបានប្រកាសចេញនាពេលកន្លងមកផងដែរ។ យោងតាមរបាយការណ៌នៅថ្ងៃនេះ បានបញ្ចេញនូវព័ត៌មានបន្ថែមពីស្មាតហ្វូន iPhone 17 Slim នេះទៀតហើយ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញជាមួយភាពប្រណិត និងមានតម្លៃខ្ពស់ជាង iPhone 17 Pro Max ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា មានការផ្តោតខ្លាំងទៅលើផលិតផលដែលមានកម្រ៉ាស់ស្តើង។ ថ្មីៗនេះក្រុមហ៊ុននេះក៏ទើបតែប្រកាសចេញនូវថេប្លេត 13" iPad Pro ដែលម៉ូដែលនេះ គឺមានកម្រ៉ាស់ស្តើង និងមានការគាំទ្រខ្លាំងមែនទែន។ ដោយសារតែបែបនេះហើយ ទើបមានការរំពឹងថា ក្រុមហ៊ុននេះក៏នឹងពិចារណាធ្វើឡើងនៅលើ iPhone ជំនាន់ថ្មីដូចគ្នា។ ជាមួយគ្នានេះក៏មានការព្យាករណ៌ថា ក្រុមហ៊ុន Apple ក៏នឹងឌីស្សាញជមួយ fashion ហើយនិងមានភាពប្រណិតថែមទៀត។  

 

សូមជំរាបថា មួយរយៈនេះមានភាពប្រភពជាច្រើនបានទម្លាយថា iPhone 17 Slim គឺនឹងមានការឌីស្សាញដូចគ្នាទៅនឹង iPhone X-level អញ្ចឹង។ ហើយស្មាតហ្វូននេះ នឹងធ្វើអោយភាពភ្ជាក់ផ្អើលខ្លាំងឆ្នាំ 2025 ជាក់ជាមិនខានជាមួយរូបរាងថ្មីទាក់ទាញថ្មីនេះ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ស្តើង "significantly thinner" ជាងបណ្តា iPhone ដែលចេញលក់ពីមុនមក ហើយម៉ូដែលនេះ ក៏នឹងមានការឌីស្សាញស៊ុមជាមួយនិងលោហៈអាលុយមីនីញ៉ូមថែមទៀតផង។

 

ទាក់ទងនឹងព័ត៌មានចចាមអារ៉ាមនេះ គេនៅមិនទាន់បានឃើញនូវការឌីស្សាញណាមួយទាក់ទងនឹងស្មាតហ្វូនថ្មីនេះនៅឡើយទេ ខណៈដែលក្រុមហ៊ុន Apple ក៏កំពុងតែខិតខំស្វែករកនូវការឌីស្សាញថ្មីៗបន្ថែមទៀតដូចគ្នា។ ប៉ុន្តែយោងតាមការទម្លាយមុននេះ មានការសសេរថា បច្ចេកវិទ្យាអេក្រង់ Dynamic Island នៅលើស្មាតហ្វូននេះ នឹងមានទំហំតូចជាងជំនាន់មុន ខណៈដែលម៉ូឌុលកាមេរ៉ាក្រោយអាចនឹងមានការប្តូរទីតាំងមកនៅចំកណ្តាលផ្នែកខាងក្រោយនៃស្មាតហ្វូននេះវិញ។ បន្ថែមពីនេះ សម្រាប់ទំហំអេក្រង់របស់ម៉ូដែលថ្មីនេះ ក៏នៅមិនទាន់មានការទម្លាយចេញដូចគ្នា ប៉ុន្តែមានការទម្លាយថា អេក្រង់របស់ iPhone 17 Slim នឹងមានទំហំតូចជាង  iPhone 15 Plus។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍