no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro អាចនឹងបំពាក់សិនស័រកាមេរ៉ាគោលជំនាន់ថ្មី OmniVision OV50K

ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួន Xiaomi 14 Ultra កាលពីដើមឆ្នាំ 2024 នៅអំឡុងខែកុម្ភៈ។ បន្ទាប់ពីការបង្ហាញវត្តមានរបស់ Xiaomi 14 Ultra ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ចិនមួយនេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមក្នុងការអភិវឌ្ឍន៍ផលិតកំពូលស្មាតហ្វូនជំនាន់ថ្មីបន្ទាប់ គឺ Xiaomi 15 Series។ ដោយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា ទំនងជានឹងបង្ហាញវត្តមាននៅខែ ឬនៅពេលបន្ទាប់ពីការបង្ហាញវត្តមាននៃកំពូលស្មាតហ្វូបឈីបជំនាន់ថ្មី Snapdragon 8 Gen 4 របស់់ Qualcomm។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយនៅពេលនេះ មានប្រភពព័ត៌មានថ្មីមួយដែលទម្លាយចេញដោយគណនី Weibo របស់ចិនដែលមានឈ្មោះថា Experience more ទាក់ទងនឹងគុណសម្បត្តិនៃប្រព័ន្ធកាមេរ៉ាដែលនឹងបំពាក់នៅលើម៉ូដែល Xiaomi 15 Pro។ តាមការបញ្ជាក់ពីគណនី Weibo បានឲ្យដឹងថា Xiaomi 15 Pro នឹងមានការបំពាក់នូវប្រព័ន្ធលែនកាមេរ៉ាក្រោយបីគ្រាប់ដោយប្រើសែនស័រមេទំហំ 50MP ស៊េរី OmniVision OV50K ដែលប្រើប្រាស់ជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបកម្មថ្មី TheiaCel technology ដើម្បីបង្កើនគុណភាព និងកម្រិត dynamic range បានខ្ពស់នៅពេលថតនៅទីតាំងខ្សោយពន្លឺ។ ចំនែកសែនស័រ telephoto វិញអាចនឹងប្រើនូវសែនស័រ SONY IMX 882 ទំហំ 50MP។

 

សម្រាប់សែនស័រ OV50K ដែលជា Primary Sensor គឺមានទំហំធំ 1/1.3-inch និងប្រើប្រាស់នូវមុខងារ 4-in-1 pixel binning ដើម្បីជួយបង្កើនផលិតភាពបានប្រសើរនៅពេលថតនៅទីតាំងខ្សោយពន្លឺ, បង្កើនកម្រិត Frame rate បានកាន់តែខ្ពស់ ក៏ដូចជាសមត្ថភាពក្នុងការផលិតសាច់វីដេអូបានដល់ 8K ជាដើម។ ដោយបច្ចុប្បន្ននេះ OmniVision OV50K នេះ គឺត្រូវបានប្រើនៅលើ Honor Magic 6 Pro។ បើយោងទៅលើប្រភពព័ត៌មានថ្មីៗនេះ បាននិយាយថា Xiaomi 15 Pro នឹងបំពាក់អេក្រង់ដែលមានកម្រិតបង្ហាញ 2K ជាមួយការឌីស្សាញគែមអេក្រង់កោង និងបំពាក់នូវកំពូលឈីប Snapdragon 8 Gen 4។ 

បន្ទះឈីបនាគរាជជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការបង្កើនសមត្ថភាពទៅលើអង្គប្រតិបត្តិការបានខ្ពស់ជាងមុនជាមួយល្បឿនឡើងដល់ 4.2GHz។ បន្ថែមពីនេះ បើតាមការបង្ហាញនៅលើបញ្ចីតេស្តនៃកម្មវិធី Geekbench បានបង្ហាញឲ្យឃើញថា Snapdragon 8 Gen 4 ទទួលបានពិន្ទុខ្ពស់ដល់ 3,000 នៅលើអង្គគណនា single-core និង 10,000 ពិន្ទុនៅលើអង្គគណនា Multi-core៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម