no-alternative title
no-alternative title
no-alternative title
no-alternative title

Oukitel BT101 នាឡិកាដៃឆ្លាតវៃស៊េរីថ្មីបំពាក់អេក្រង់ AMOLED Display ស្រោបការពារដោយ Corning Gorilla Glass មានតម្លៃក្រោម $60

ក្រុមហ៊ុន Oukitel ទើបតែបានធ្វើការប្រកាសចេញនាឡិកដៃឆ្លាតវៃស៊េរីថ្មីម៉ូដែល Oukitel BT101 ដែលបំពាក់នូវមុខងារពិសេសៗជាច្រើន និងមានតម្លៃធូរថ្លៃ។ នាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះមានមុខនាឡិកាពាសដោយកញ្ចក់បង្ហាញ AMOLED Display និងស្រោបការពារការកកិតឆ្កូតដោយបច្ចេកវិទ្យាកញ្ចក់ Corning Gorilla Glass ហើយនិងមានតម្លៃក្រោម $60។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Oukitel BT101 បំពាក់អេក្រង់ទំហំ 2.02-inch AMOLED Display គាំទ្រកម្រិតបង្ហាញ HD 320x390px។ អេក្រង់នាឡិកាដៃឆ្លាតវៃនេះ គាំទ្រការដាក់តាំងមុខនាឡិកា និងការបង្ហាញសារជូនដំណឹងមួយចំនួន។ នៅលើនាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះមានរន្ធម៉ាយក្រូហ្វូន និង Speaker ដែលផ្តល់នូវសំឡេងលឺខ្លាំង ល្អបំផុតសម្រាប់ភ្ជាប់ជាមួយស្មាតហ្វូនសម្រាប់ការសន្ទនាដោយផ្ទាល់នៅលើនាឡិកា ក៏ដូចជាការបង្ហាញលេខទូរស័ព្ទខលចូលដែលអាចឲ្យធ្វើការទទួល និងបដិសេធការទទួលទូរស័ព្ទហៅចូលផងដែរ។ Oukitel BT101 អាចធ្វើការភ្ជាប់ជាមួយឧបករណ៍ដែលដំណើរការដោយ Android និង iOS ហើយនាឡិកាដៃឆ្លាតវៃមានទំហំផ្ទុក 128MB។

សម្រាប់ភាពធន់រឹងមាំរបស់ Oukitel BT101 គឺទទួលបានវិញ្ញាណបនបត្របញ្ជាក់ការធ្វើតេស្តភាពធន់កម្រិតយោធាអាមេរិក MIL-STD-810H ដោយវាមាននូវប្រព័ន្ធការពារទឹក ធូលី និងធន់ក្នុងការរស់នៅក្រោមទឹកបានដល់ 50 ម៉ែត្រថែមទៀតផង ដូចនេះល្អបំផុតសម្រាប់អ្នកដែលចូលចិត្តការហែលទឹក ឬក៏កីឡាករហែលទឹក។ បន្ថែមពីនេះ Oukitel BT101 ក៏មានលទ្ធភាពអាចធ្វើការហៅទូរស័ព្ទចេញ ឬទទួលការហៅចូលបានដោយផ្ទាល់ជំនូសឲ្យការហៅ ឬទទួលនៅលើស្មាតហ្វូន។ ចំនុចពិសេសទៀតនោះ គឺ Oukitel BT101 ត្រូវបានរចនាឡើងឲ្យមានភាពធន់នឹងសីតុណ្ហភាពកម្រិត -30 និង 70 អង្សាសេថែមទផតផង។

សម្រាប់មុខងារតាមដានសុខភាពវិញ Oukitel BT101 មានដូចជាមុខងារវ៉ាស់ចង្វាក់បេះដូង, វ៉ាស់កម្រិតអុលហ្ស៊ីសែនក្នុងឈាម, មុខងារតាមដានកម្រិតនៃការគេងជាដើម។ បន្ថែមពីនេះវាក៏មាននូវមុខងារ Alarm និង Stopwatch ផងដែរ។ Oukitel BT101 មានថ្មទំហំធំដល់ 410mAh ដោយការសាកភ្លើងមួយពេញម្តងអាចកាន់បានរហូតដល់ជិត 10 ថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតាទូទៅ។ បច្ចុប្បន្ននេះ Oukitel BT101 បានដាក់លក់នៅលើបណ្តាញលក់ទំនិញ Amazone ក្នុងតម្លៃខ្ទង់ $59.99៕

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន